ជីវិតកម្សាន្ដ
បុណ្យភូមិ មកវិញហើយ គ្រោងមាន ២ លើក
ភ្នំពេញ៖ កម្មវិធីបុណ្យភូមិ តែងតែរៀបចំឡើង នាដើមខែមេសា ជារៀងរាល់ឆ្នាំ នៅតាមទីវត្តអារាម ដែលរៀបចំដោយក្រុមស្ថាបនិកលើកស្ទួយសិល្បៈវប្បធម៌ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នាពាក់កណ្តាលខែមេសា។

បន្ទាប់ពីអាកខាន ២ ឆ្នាំដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងឆ្នាំ ២០២២ នេះ បុណ្យភូមិ នឹងវិលត្រឡប់មកវិញ។ នេះបើយោងតាមលើទំព័រហ្វេសប៊ុកផ្លូវការរបស់បុណ្យភូមិ នៅថ្ងៃទី២៥ ខែមីនានេះ។
ទំព័រហ្វេសប៊ុក បានប្រកាសថា៖ “បុណ្យភូមិ មកវិញហេីយ” អត់ម៉េចបាន បុណ្យភូមិឆ្នាំហ្នឹង!។ តែថាឆ្នាំនេះមកបែបប្លែក មានសប្តាហ៍ទី១ ហេីយសប្តាហ៍ទី២ ទៀត។ ជួបគ្នាឆាប់ៗនេះណា នៅថ្ងៃទី១ ២ ៣ និងថ្ងៃទី៨ ៩ ១០ ខែមេសា ខាងមុខនេះ។ ចំពោះទីតាំង នឹងប្រកាសនៅចុងសប្តាហ៍នេះ។
ពាក់ព័ន្ធការរៀបចំកម្មវិធីបុណ្យនេះ “កម្ពុជាថ្មី” បានទាក់ទងដើម្បីសួរនាំព័ត៌មានបន្ថែម ប៉ុន្តែមិនទាន់មានការឆ្លើយតបនៅឡើយ។

គួរបញ្ជាក់ថា បុណ្យភូមិជាកម្មវិធីបែបប្រពៃណីមួយ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដែលប្រមូលផ្តុំ និងគាស់រម្លើងឡើងវិញនូវទម្រង់សិល្បៈ ទំនៀមទម្លាប់ ប្រពៃណី ពិធីសាសនា ការជួបជុំរបស់ជនជាតិខ្មែរ ក្នុងកំឡុងពេលចូលឆ្នាំប្រពៃណីជាតិ អមជាមួយនឹងល្បែងប្រជាប្រិយ ការរាំលេងកម្សាន្តជាមួយចង្វាក់ប្រពៃណីខ្មែរជាច្រើន មានការបង្ហាញ និងលក់ម្ហូបអាហារ ផលិតផល និងស្នាដៃរបស់ប្រជាពលរដ្ឋខ្មែរ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


