ព័ត៌មានជាតិ
រយៈពេល៣ថ្ងៃបុណ្យភូមិនៅខេត្តព្រះវិហារមានអ្នកចូលរួមជាង១ម៉ឺននាក់ និងជួយលើកកម្ពស់សិទ្ធិកុមារ
រយ:ពេល៣ថ្ងៃនៃមហោស្រពសិល្បៈបុណ្យភូមិមានជើង នៅខេត្តព្រះវិហារ បានបញ្ចប់ទៅយ៉ាងរលូន ដោយមានអ្នកចូលរួមជាង ១ម៉ឺននាក់ ហើយតាមរយៈកម្មវិធីនេះបានរួមចំណែកលើកកម្ពស់សិទ្ធិកុមារ ព្រមទាំងផ្សព្វផ្សាយវប្បធម៌ដ៏សម្បូរបែប។

បុណ្យភូមិមានជើង មិនត្រឹមតែផ្សព្វផ្សាយពីសិល្បៈវប្បធម៌ និងទេសចរណ៍នៃខេត្តដែលជាតំបន់មរតកវប្បធម៌ និងជាទឹកដីចំណាស់នោះឡើយ កម្មវិធីនេះក៏ផ្តោតសំខាន់លើការយកចិត្តទុកដាក់ទៅលើកុមារដែលពួកគាត់ត្រូវតែទទួលបានសិទ្ធិនៅក្នុងការចូលរួម សិទ្ធិការពារ សិទ្ធិអភិវឌ្ឍ និងសិទ្ធិនៅក្នុងការបញ្ចេញមតិស្មើៗគ្នា។
លោក សាកល កិត្យា សហស្ថាបនិកមួយរូប និងជាអ្នកដឹកនាំមហោស្រពសិល្បៈបុណ្យភូមិមានជើងឆ្នាំនេះ បានឱ្យដឹងថា៖ «មហោស្រពសិល្បៈបុណ្យភូមិមានជើង ខេត្តព្រះវិហារ គឺពិតជាទទួលបានភាពកក់ក្តៅ និងស្នាមញញឹមពីប្រជាជន កុមារៗនៅទីនោះ។ ក្នុងនោះ សម្រាប់អ្នករៀបចំកម្មវិធី សិល្បករ សិល្បការនី និង ឡេឡេប្រាង្គ ទាំងអស់ពិតជាមានតួនាទីសំខាន់ ក្នុងការពាំនាំនូវសិល្បៈបុរាណខ្មែរ សកម្មភាពអប់រំ ចែករំលែកជូនដល់បងប្អូនប្រជាពលរដ្ឋ យុវជន និងកុមារនៅខេត្តព្រះវិហារ ដែលជាឱសថព្យាបាលផ្លូវចិត្តដ៏ពិតប្រាកដ ដើម្បីបន្ធូរបន្ថយភាពតានតឹង នាំមកនូវកម្លាំងចិត្ត និងក្តីសង្ឃឹមឡើងវិញ»។

ទន្ទឹមនឹងគ្នានេះ កម្មវិធីក៏បានពាំនាំសិល្បៈដ៏សម្បូរបែប សិល្បៈក្នុងស្រុក មកបង្ហាញលើវេទិកាមហោស្រពសិល្បៈបុណ្យភូមិមានជើង ជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នករស់នៅក្នុងទីក្រុង និងអ្នករស់នៅខេត្តព្រះវិហារ។
លោក សាកល កិត្យា បានជម្រាបថា៖ «មួយវិញទៀតកម្មវិធី គឺរៀបចំឡើងជាពិសេស ដើម្បីចូលរួមអបអរសាទរទិវាកុមារពិភពលោកឆ្នាំ ២០២៥ ក្រោមប្រធានបទ «យើងរួមគ្នាដើម្បីសន្តិភាព យើងរួមគ្នាដើម្បីសិទ្ធិកុមារ» ហើយក្នុងនោះខេត្តព្រះវិហារ ពិតជាសម្បូរដោយកុមារៗមានទេពកោសល្យ សមត្ថភាពសុទ្ធសឹងតែជាទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិ»។

គួរជម្រាបថា បុណ្យភូមិមានជើង នៅខេត្តព្រះវិហារ បានធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ២១ ដល់ ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការរៀបចំដោយ ភ្លើងគប់ និងបុណ្យភូមិ សហការរៀបចំដោយ UNICEF Cambodia – ដើម្បីកុមារគ្រប់រូប គាំទ្រដោយ អាជ្ញាធរជាតិព្រះវិហារ រដ្ឋបាលខេត្តព្រះវិហារ និង World Vision Cambodia នៅក្នុងបរិយាកាសថ្មីនៅតំបន់ប្រាសាទកោះកេរ ក្នុងនោះមានប្រាសាទប្រាង្គ «ប្រាសាទធំ»។

បុណ្យភូមិមានជើង សង្ឃឹមថានឹងបន្តបេសកម្ម ដើម្បីផ្សព្ធផ្សាយពីសិល្បៈ វប្បធម៌ ទេសចរណ៍ និងការអប់រំ តាមបណ្តាខេត្តផ្សេងៗទៀត៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


