ជីវិតកម្សាន្ដ
ឌួង ឆាយ ទម្លាយការពិតក្រោយភ្ជាប់ពាក្យជាមួយគូដណ្តឹងអាយុ១៨ឆ្នាំ
កាលពីថ្ងៃទី ២៤ ខែមីនាឆ្នាំ២០២២កន្លងទៅនេះអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកនិងមហាជនទូទៅបានសម្តែងការភ្ញាក់ផ្អើលបន្ទាប់ពីមា នការស៊ែរចែករំលែករូបភាពជាច្រើនសន្លឹកបង្ហាញពីទិដ្ឋភាពនៃពិធីភ្ជាប់ពាក្យរបស់លោក ឌួង ឆាយ និងនារីស្រស់ស្អាតវ័យប្រហែលគ្នា។

បន្ទាប់ពីពិធីភ្ជាប់ពាក្យនេះរំលងបាន២ថ្ងៃស្រាប់តែលោក ឌួង ឆាយ បានទម្លាយការពិតអំពីសម្ព័ន្ធភាពស្នេហារវាងលោកនិងអនាគតភរិយាវ័យ១៨ឆ្នាំរូបនេះ។ លោក ឌួង ឆាយបានបង្ហោះភ្ជាប់រូបភាព១សន្លឹកដូច្នេះថា កូនប្រុសស្រលាញ់ច្បាស់លាស់គឺហ៊ានចូលចែចូវតាមចាស់ទុំគោរពតាមទំនៀមទំលាប់ប្រពៃណីខ្មែរយើងប្រារព្ធពិធីពិសារស្លាដក់នឹងកន្សែង។

លោកបន្តថា សូមគោរពអរគុណដល់អ្នកម្តាយដែលបានណែនាំនារីខ្មែរដ៏ល្អម្នាក់មានពូជពង្សវង្សត្រកូនលល្អដល់កូន។ សូមអរគុណអនាគតលោកឪពុកក្មេកនិងអ្នកម្តាយក្មេកដែលបានផ្តល់នូវឱកាសអនុ ញ្ញាតព្រមព្រៀងឲ្យកូនទាំងពីរស្រលាញ់គ្នានឹងបានប្រារព្ធធ្វើពិធីនេះឡើង។សូមអរគុណដល់អនាគតឧត្តមភរិយាដែលអូនព្រមស្រលាញ់ជ្រើសរើសទទួលយកបងធ្វើជាគូជីវិតជាពិសេសគឺក្នុងថ្ងៃដែលជីវិតបងស្ថិតនៅក្នុងភាពងងឹតបាត់បង់អ្វីៗគ្រប់យ៉ាង ជួបទុក្ខលំបាកវេទនាជាទីបំផុត។

លោក ដួង ឆាយ និយាយទៀតថា “អូនបានចូលមកជួយបំពេញអត្ថន័យជីវិតបង អូនតែងតែឈរកៀកនៅក្បែរជួយផ្តល់កម្លាំងចិត្តនឹងមិនដែលហារស្តីបន្ទោសដាក់បងសូម្បីតែមួយម៉ាត់ចំពោះនូវរាល់កំហុសឆ្គងដែលបងតែងមានរហូតមកអូនព្រមទទួល យកភាពខ្វះខាតដោយការជួយបំពេញបន្ថែម អូនព្រមទទួលយកនូវរាល់អតីតកាលមិនល្អរបស់បង។ លើសពីនេះគឺអូនអាណិតស្រលាញ់ដល់កូនៗទាំង៣របស់បងខ្លាំងណាស់”។
លោកបញ្ជាក់ថា “បងសូមសន្យាថា និងតបស្នងការស្រលាញ់ដ៏ស្មោះស្ម័គ្ររបស់អូនមួយនេះនឹងជួយមើលថែរក្សាផ្តល់ភាពកក់ក្តៅជូនអូនដូចដែលលោកឳពុកអ្នកម្តាយអូនធ្លាប់បានថ្នាក់ថ្នមមើលថែឲ្យបានល្អជាទីបំផុត ផ្តល់កម្លាំងចិត្តជូនអូននិងកសាងសុភមង្គលជាមួយគ្នា។ សូមអរគុណពូមីងបងប្អូនទាំងអស់គ្នាចំពោះការអានិតស្រលាញ់រាប់អាន និងអបអរសាទរជូនពរ”៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល