Connect with us

ព័ត៌មានជាតិ

ដេត ម៉ាលីណា ផ្ទុះប្រតិកម្ម និងព្រមានផ្លូវច្បាប់លើបុគ្គលម្នាក់ ដែលរិះគន់ជេរដៀលកិត្តិយសខ្លួន

បានផុស

នៅ

​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់អ្នកនាង ដេត ម៉ាលីណា នា​រសៀល​ថ្ងៃទី​០៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​នេះ​ បានបញ្ចេញប្រតិកម្ម ដោយបង្ហាញការមិនពេញចិត្តលើបុគ្គលម្នាក់ ដែលប្រើសម្តីរិះគន់និ ងជេរ ដៀលកិត្តិយសមកលើរូបនាងទៀតផង​។ ​ក្នុងនោះ​អ្នកនាង ដេ​ត ម៉ាលី​ណា ក៏បានព្រមានផ្លូវច្បាប់លើករណីនេះផងដែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​ការ​បង្ហោះ​រប​ស់​អ្នកនាង ដេ​ត ម៉ាលី​ណា ដែល​បាន​ភ្ជាប់​និង​ការចុះ​ផ្សាយ​ថា​”​ ព្រលះ ដេ​ត ម៉ាលី​ណា ខ្លាំងៗ​នាង​ឯង​មាន​លុយ​ប៉ុន្មាន​មក​នៅ​ជាមួយ ឌួង ឆាយ ” ,​ព្រមទាំង​ឈ្មោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​មួយទៀត​ឈ្មោះ ស្អែក​ស្លាប់ ស្អែក​ស្លាប់ នោះ​អ្នកនាង​បាន​លើកឡើងថា នាង​ខ្ញុំ​សុំ​សួរ​លោកពូ​ថា ​លោកពូ​ជា​ប៉ូលិស​ជា​អ្នក​សារ​ព័ត៌មាន​ឬ​ជា​តុលាការ ? ហើ​យ​លោកពូ​មាន​ប្អូនស្រី មាន​ប្រពន្ធ ឬ​មាន​ម្ដាយ​ឬ​អត់​ទើ​ប​លោកពូ​ប្រើពាក្យ​បែប​នឹង​មក​លើ​រូបនាង​ខ្ញុំ ទាំង​ដែល​នាង​ខ្ញុំ​មិន​ស្គាល់​លោកពូ​ទាល់តែ សោះ​ហេតុ​អី្វ​បានជា​លោកពូ​ប្រើ​ពាក្យសម្តី​ជេរ​នឹង​ដៀល​កិត្តិយស​មក​លើ​រូបនាង​ខ្ញុំ​បែបនេះ។​

​អ្នកនាង ដេ​ត ម៉ាលី​ណា​បន្តថា​ បើសិន​ជា​លោកពូ​ឆ្លើយ​សំនួរ​ដែល​នាង​ខ្ញុំ​សួរ​លោកពូ ​ប៉ុន្តែ​បើសិន​ច​ម្លើយ​នាង​ខ្ញុំ​ទទួលយក​មិន​បានទេ ​អ្វីដែល​លោកពូ​ប្រើ​ធ្វើ​និង​ទ​ង្វើ​នឹង​ពាក្យសម្តី​ចោទប្រកាន់​មក​លើនាងខ្ញុំ​បែបនេះ​ នាង​ខ្ញុំ​សុំឲ្យ​ច្បាប់​ជួយ​ដោះស្រាយ​ដែល​លោកពូ​បាន​ប្រើ​ពាក្យសម្តី​បែបនេះ​មក​លើនាង ខ្ញុំ​ព្រោះ​ប៉ា​ម៉ាក់​បងប្អូន ​និង​ក្រុមគ្រួសារ​មិនដែល​មាន​អ្នកណា​ប្រើពាក្យ​បែបនេះ​មក​លើ​រូបនាង​ខ្ញុំ​ទេ ហើយ​នាង​ខ្ញុំ​នឹង​លោកពូ​មិនដែល​ស្គាល់គ្នា​ ហើយ​ក៏​មិន​ដែលមាន​ទំនាស់​អ្វី​ជាមួយគ្នា​ដែរ។​

​អ្នកនាង ដេ​ត ម៉ាលី​ណា និយាយទៀតថា ​នាង​ខ្ញុំ​មិន​ដឹងថា ​លោកពូ​មាន​គោលបំណង​អ្វី​មក​លើ​រូប​នាង​ខ្ញុំ​ហើយ​មិនដឹងថា ​បាន​ផលប្រយោជន៍​អ្វី​ដែរ​បាន​លោកពូ​ទំនេរ​អត់​ការងារ​ធ្វើ​មក​អង្គុយ​និយាយ​រឿង​នាង​ខ្ញុំនិយាយ​ទាំង​ដែល​លោកពូ ​គ្មាន​ភាពជា​បុរស​អី្វ​បន្តិច ដូច្នេះ​នាង​ខ្ញុំ​ទទួលយក​មិនបាន​នោះទេ​។ លោកពូ​មិនមែនជា​ខ្ញុំ​ហើយ​មិនមែនជា​មនុស្ស​នៅក្នុង​ក្រុមគ្រួសារ​របស់ខ្ញុំ​ដែរ ខ្ញុំ​សូម​ទាមទារ​រក​យុត្តិធម៌​តាមផ្លូវ​ច្បាប់ ​ព្រោះ​នាង​ខ្ញុំ​មិនអាច​បន្ត​ឲ្យ​មនុស្ស​ម្នាក់ៗ​ ដែល​មិនដឹង​រឿង​ច្បា​ស់មក​ជេរ​ដៀល​ជាន់ពន្លិច​មក​លើរូបនាង​ខ្ញុំដែរ។​

​អ្នកនាង ដេ​ត ម៉ាលី​ណា និយាយថា​ លោកពូ​ជាម​នុស្ស​ប្រុស​ទៀត​ខ្ញុំ​ជឿជាក់ថា ​ប្រហែល​ជាមាន​អ្វី​នៅ​ពីក្រោយ​ហើយ​ទើបលោក​ហ៊ាន​និយាយ​បែបនេះ នាង​ខ្ញុំ​ក៏មាន​កិត្តិយស​នឹង​តម្លៃ​របស់​នាង​ខ្ញុំ​ដែរ នាង​ខ្ញុំ​ជឿ​លើច្បាប់ សុំឲ្យច្បាប់​ជួយ​រក​យុត្តិធម៌​នាង​ខ្ញុំ​។​ សូមបញ្ជាក់ថា ចាប់ពី​ថ្ងៃនេះ​តទៅ ប្រសិន​ជាមាន​ជន​ណា​ម្នាក់​ឬ​សារព័ត៌មាន​ណា ​ដែល​ចុះផ្សាយ​ឬ​លាប​ពណ៌​នឹង​និយាយ​បំផ្លើស​ពី​នាង​ខ្ញុំ​ទៀត ​នាង​ខ្ញុំ​សុំ​ធ្វើការ​តាមផ្លូវ​ច្បាប់​ហើយ ព្រោះ​នាង​ខ្ញុំ​គ្មាន​ពេល​វេលាមក​អង្គុយ​បកស្រាយ​ពី​រឿង​លាប​ពណ៌​ដដែល​ៗ​នេះ​ទេ ​នាង​ខ្ញុំ​អត់​ទំនេរ ព្រោះ​នាង​ខ្ញុំ​ត្រូវ​ធ្វើ​ការរក​លុយ​ដើម្បី​ចិញ្ចឹម​មើល​ថែកូនៗ​នឹង​មើល​ថែ​ក្រុមគ្រួសារ​របស់​នាង​ខ្ញុំ​ផ្ទាល់​។​

​អ្នកនាង​បន្ថែមថា​ នាង​ខ្ញុំ​មិនបាន​អាង​អី្វ​ត្រូវ​ការប្ដឹង​នោះទេ ​ប៉ុន្តែ​នាង​ខ្ញុំ​មិនអាច​ទុក​បន្ត​ឲ្យ​នាង​ខ្ញុំ​រង​នៅ​ការ​បង្ខូច​ឈ្មោះ​បែបនេះ​ត​ទៀត​ទេ ព្រោះ​នាង​ខ្ញុំ​គ្មាន​ពេលវេលា​ទំនេរ​ទៅ​ចំណាយ​ថវិកា​ទៅ​លើសារពត៌មាន​ដើ​ម្បី​ចុះផ្សាយ ឬ​គ្មាន​ពេល​និយាយ​បក ស្រាយ​នាំ​តែ​ខូច​កិត្តិយស​នាង​ខ្ញុំ​នោះទេ​ ព្រោះ​នាងខ្ញុំ​ត្រូវការ​ពេលវេលា​ផ្ទាល់ខ្លួន​របស់​នាង​ខ្ញុំ​ដែរ បើ​នរណា​និយាយ​ដែល​មិនមែនជា​ការពិត​ នាង​ខ្ញុំ​ក៏ត្រូវ​ការពារ​កិត្តិយស ​ព្រោះ​នាង​ខ្ញុំ​ក៏​ជា​ម្ដាយ​របស់​កូនៗ​ទាំង​បីនាក់​ដែរ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម