ព័ត៌មានជាតិ
ភរិយាឧកញ៉ា ឌួង ងៀប អំពាវនាវសុំយុត្តិធម៌សម្រាប់ខ្លួនឯង និងព្រះតេជព្រះគុណ ឌួង ឆាយ
ភរិយារបស់លោកឧកញ៉ា ឌួង ងៀប និងត្រូវជាម្ដាយបង្កើតព្រះតេជព្រះគុណ ឌួង ឆាយ គឺលោកស្រី ខុង លីស៊ីអាណា បានចេញមុខទទូចស្នើសុំយុត្តិធម៌សម្រាប់ខ្លួនឯង និងកូនប្រុសគឺព្រះតេជព្រះគុណ ឌួង ឆាយ បង្ករការចាប់អារម្មណ៍ខ្លាំងចំពោះមហាជន។
លោកស្រី ខុង លីស៊ីអាណា បានរៀបរាប់រឿងរ៉ាវជាច្រើនដែលកើតឡើងកន្លងមកដោយស្នើសុំទៅស្ថានប័នពាក់ព័ន្ធបន្តស្វែងរកយុត្តិធម៌សម្រាប់លោកស្រីផ្ទាល់រួមទាំងកូនប្រុស។

លោកស្រីឱ្យដឹងថា ស្វាមីរបស់ខ្លួនមិនបានភ្ញាក់រលឹកដឹងកំហុសខ្លួនបានធ្វើខុសយ៉ាងធ្ងន់ធ្ងរចំពោះកូន ឌួង ឆាយ ហើយថែមទាំងប្ដឹងលែងលះលោកស្រី និងជំរុញតុលាការឱ្យកោះហៅលោកស្រីជាលើកទី២ដើម្បីចូលខ្លួនទាញហេតុផលដើម្បីលែងលះនៅថ្ងៃទី១៩ ខែឧសភា ខាងមុខនេះ។
លោកស្រីប្រាប់ថា “នាងខ្ញុំអាចទទួលរងភាពអយុត្តិធម៌ដោយស្វាមីបានប៉ុន្តែនាងខ្ញុំដាច់ខាតមិនអាចឱ្យកូនប្រុស ឌួង ឆាយរងភាពអយុត្តិធម៌ដោយសារស្វាមីរបស់នាងខ្ញុំបានជាដាច់ខាត។ នាងខ្ញុំត្រូវតែទាមទារយុត្តិធម៌សម្រាប់កូនប្រុស ឌួង ឆាយ”។

បើតាមលោកស្រី ខុង លីស៊ីអាណា អ្វីដែលកូនប្រុសរបស់ខ្ញុំនិយាយថាអតីតកូនប្រសាមានគម្រោងការរៀបចំផែនការដាក់អន្ទាក់កូនប្រុសរបស់ខ្ញុំជាមួយអតីតប្តីរបស់ខ្ញុំគឺជាការពិត។
មូលហេតុដែលឪពុករៀបចំផែនការដាក់អន្ទាក់បំផ្លាញកម្ចាត់កូនខ្លួនឯងដោយសារគាត់ខឹងកូនប្រុសបានជួយណែនាំមេធាវីការពារក្ដីផ្លូវច្បាប់ដល់នាងខ្ញុំដើម្បីប្ដឹងរឿងឯកពន្ធនភាពដែលមានស្រីសហាយរហូតឈានដល់មានកូនស្រីឥតខាន់ស្លានឹងបានយកទ្រព្យសម្បត្តិរួមជាច្រើនលានដុល្លារទៅធ្វើភូមិគ្រឹះ២កន្លែងនិងដីជាច្រើនកន្លែងដែលបានកាត់ចេញពីប្លង់ក្រុមហ៊ុន។
លោកស្រីបន្តថាតើសាកសមដែរទេដែលប្ដីលួចលាក់មានសហាយនៅខាងក្រៅរហូតមានកូនមកឱ្យប្រពន្ធកូននៅផ្ទះទទួលស្គាល់ពេញមុខពេញសិទ្ធិបែបនេះ។ប៉ុន្តែកូនប្រុសខ្ញុំមិនបានជួយអ្វីលើសពីការណែនាំមេធាវី។
សូម្បីតែខ្ញុំឱ្យកូនប្រុស ឌួង ឆាយ ទៅធ្វើសាក្សីនៅតុលាការថាឪពុកខ្លួនមានស្រី និងកូននៅក្រៅក៏ឌួង ឆាយ មិនព្រមទៅ និងធ្វើតាមហើយពេលខ្ញុំប្ដឹងចុះរក្សាការពារផ្ទះស្រីសហាយរបស់គាត់បានឱ្យប្រតិកម្មដោយឱ្យទុកកិត្តិយសកេរ្តិ៍ឈ្មោះ និងផ្លូវក្រោយសម្រាប់ឪពុករបស់គេ។ ប៉ុន្តែឪពុកនៅតែដាច់ចិត្តរៀបចំគម្រោងផែនការជាមួយអតីតកូនប្រសាដើម្បីធ្វើបាបកូនប្រុសរបស់ខ្លួនឯងបង្កើតទាំងអស់។
ពាក់ព័ន្ធនឹងបញ្ហានេះមិនទាន់មានការបកស្រាយពីលោក ឧកញ៉ា ឌួង ងៀប ដែលជាស្វាមីរបស់លោកស្រីនៅឡើយនោះទេ។

ដោយឡែកទាក់ទងរឿងកូនប្រុស ឌួង ឆាយ និងអតីតភរិយាត្រូវបានលោកស្រីលើកឡើងថាពេលរៀបការរួចហើយលោកស្រីបានឱ្យកូនទាំងពីរទៅរស់នៅផ្ទះវីឡានិងគ្រប់គ្រងស្ថានីយប្រេងតូតាល់នៅផ្លូវ២០០៤ដែលចំនេញ១ម៉ឺនដុល្លារក្នុង១ ខែ (១០,០០០ដុល្លារ) ដើម្បីបានប្រាក់ចំណូលស្រាប់ចំណាយ និងធ្វើដើមទុនធ្វើជំនួញ។
ប៉ុន្តែអតីតកូនប្រសាចង់ទៅនៅផ្ទះខាងម្ដាយរបស់គេដើម្បីម្ដាយរបស់គេបានជួយមើលកូនចំណែករឿងដីផ្ទះស៊ីសុវត្ថិនិងផ្ទះវីឡាដែលអតីតកូនប្រសារបស់ខ្ញុំថាទិញដោយលុយខ្លួនឯងជាមួយកូនប្រុ សរបស់ខ្ញុំនោះមិនមែនជាការពិតទេ ខ្ញុំមានភស្តុតាងដែលម្ចាស់ផ្ទះស៊ីសុវត្ថិឈ្មោះលោក ហុី ប៊ុនថា និងភរិយាបានមកយកសែកលុយនៅក្រុមហ៊ុនរបស់ខ្ញុំ និងដកលុយពីកុងធនាគារក្រុមហ៊ុនរបស់ខ្ញុំកក់លើកទី១ ចំនួន ៥០,០០០ដុល្លារនិងបង់ផ្ដាច់លើកទី២ចំនួន ១៤១,៦០០ដុល្លារ។
លោកស្រីនិយាយទៀតថាចំណែកដីផ្ទះវីឡាដែលកូនប្រសាកំពុងរស់នៅរាល់ថ្ងៃក៏ជាកេរ្តិ៍អំណោយរបស់អ្នកស្រី ដែលបានផ្ដល់ឱ្យថែម និងបានទិញដីមួយឡូត៍ថែមទៀតជាប់ផ្ទះវីឡាដែលមានតម្លៃ១២៥.០០០ដុល្លារដែលបានដកលុយចេញពីកុងក្រុមហ៊ុនរបស់ ខ្ញុំដដែលប៉ុន្តែបែរជាអតីតកូនប្រសានិយាយថាទិញដោយខ្លួនឯងដែលនាងខ្ញុំមានភស្តុតាងបង្ហាញនៅទីនេះ។
លោកស្រីអះអាងថាអតីតកូនប្រសារបស់លោកស្រីលើកឡើងនិយាយក្នុងការឡាយចុងក្រោយរបស់នាងពាក់ព័ន្ធនឹងទ្រព្យសម្បត្តិគឺមិនមែនជាការពិត និងគ្មានភស្តុតាងទាល់តែសោះ។
លោកស្រីនិយាយទៀតថាចុងក្រោយនៅក្នុងឆ្នាំ២០២០កូនប្រសាបានខ្ចីលុយនាងខ្ញុំចំនួន៦០ម៉ឺនដុល្លារ ដើម្បីទិញផលិតផលនៅកូរ៉េយកមកលក់ដែលជារោងចក្រមិត្តភក្តិរកស៊ីដីធ្លីជាមួយខ្ញុំកាលពីជាង១០ឆ្នាំមុនដែលរាល់មុខជំនួញទាំងអស់ជាគំនិតផ្ដួចផ្តើមនិងដើមទុនពីគ្រួសាររបស់ខ្ញុំទាំងអស់ប៉ុន្តែបែរ ជានាងនិយាយមកថារាល់ភាពជោគជ័យរាល់ថ្ងៃបានមកពីនាងផ្ដួចផ្ដើមគំនិតរកស៊ីទាំងដែលនា ងមិនចេះភាសាអង់គ្លេសច្បាស់លាស់និងមិនហ៊ានទាំងឡាយហ្វេសប៊ុកលក់ដូរផងតាំងពីដំបូងមក៕ អត្ថបទ៖ ចាន់រ៉ា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


