ជីវិតកម្សាន្ដ
មិនត្រឹមតែស្រស់ស្អាត តារា ថៃ ៦ រូបនេះ ក៏ជាម្ចាស់ហាងកាហ្វេ និងភោជនីយដ្ឋានល្បីៗ នៅ បាងកក
តើអ្នកដឹងទេថា តារាថៃល្បីៗមួយចំនួនមានហាងកាហ្វេ និងភោជនីយដ្ឋានផ្ទាល់ខ្លួន ហើយនេះឱកាសវិនិយោគដ៏សំខាន់សម្រាប់សិល្បករ និងជារឿងធម្មតា ដែលគេឃើញតារាថៃ ទទួលតួនាទីបន្ថែម ក្នុងនាមជាសហគ្រិន។
ខាងក្រោមនេះ គឺជាហាងកាហ្វេ និងភោជនីយដ្ឋានដែលគ្រប់គ្រងដោយតារាថៃ ៦ រូប ក្នុងទីក្រុងបាងកក។
១ Misstar Café ម្ចាស់ Davika

នៅក្រៅឆាកសិល្បៈ Mai Davika មានមោទនភាពក្នុងការក្លាយជាថៅកែហាងកាហ្វេ Misstar Café របស់នាង ។ ហាងកាហ្វេនេះ មានកន្លែងនៅខាងក្រៅសម្រាប់ទាក់ទាញអ្នកទទួលទាន ឲ្យចូលមកឥតដាច់សូរ។ អ្វីដែលពិសេសជាងនេះទៅទៀត វាត្រូវបានប្រើប្រាស់ជាកន្លែងរៀបអាពាហ៍ពិពាហ៍ ក្នុងឱកាសជាច្រើនផងដែរ។
២ Supree by K+ E Café

Supree by K+ E Café គឺជាគំនិតផ្ដួចផ្ដើមរបស់គូស្នេហ៍ទាំងពីរគឺ Ken Phupoom និង Esther Supreeleela។ បន្ថែមពីលើមុខម្ហូបថៃដ៏ឈ្ងុយឆ្ងាញ់ កន្លែងនេះក៏បានទាក់ទាញការបំផុសគំនិត ពីអាហារចម្អិននៅផ្ទះម្តាយរបស់ Esther ផងដែរ។
៣ Nom Pra Jum Chan

Baifern Pimchanok គឺជាម្ចាស់ហាងនេះ ដោយនាងបានបង្ហាញមុខម្ហូបថៃជាច្រើន រួមទាំងបង្អែមនិងនំបុ័ងទៅដល់ភ្ញៀវដែលដើរចូលមក។ ហាងកាហ្វេនេះ គឺជាការរចនាតាមបែបថ្នាក់រៀនចាស់ ដែលនាំឲ្យអតិថិជនមានការនឹករលឹកពីអនុស្សាវរីយ៍ចាស់ៗ របស់ពួកគេផងដែរ។
៤ Cafe Reverie

អ្នកម្តាយកូនពីរ Lydia Sarunrat គឺជាម្ចាស់ម៉ាកយីហោ និងជាកម្លាំងចលករនៅពីក្រោយភាពល្បីល្បាញរបស់ Cafe Reverie មកទល់បច្ចុប្បន្ន។ កន្លែងនេះ ក៏ជាទីតាំងមួយសម្រាប់អ្នកដែលកំពុងស្វែងរកកន្លែងថតរូបស្អាតៗ ជាមួយនឹងផ្ទៃខាងក្រោយដ៏ប្រណិត។
៥ Gotoku ដោយ Shabu King

ហាង Gotoku ដោយ Shabu King គឺជាការពេញនិយមក្នុងចំណោមតារាល្បីៗ និងអ្នកចូលចិត្តញ៉ាំអាហារក្នុងឱកាសផ្សេងៗ។ ប្តីប្រពន្ធ Boy Peacemaker និង Jeab Pijittra បានបង្វែរចំណង់ចំណូលចិត្តរបស់ពួកគេ ចំពោះ អាហារបែប shabu និងអាហារជប៉ុន ទៅជាភោជនីយដ្ឋានដ៏រីករាយ។ វាជាជម្រកសម្រាប់អ្នកចូលចិត្តត្រី salmon ជាពិសេសផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រឿងរ៉ាវសំខាន់ៗ ពី Nadech Kugimiya រហស្សនាមស្ដេចពាណិជ្ជកម្ម នៅប្រទេស ថៃ
ចុចអាន៖បណ្ដុំរូបភាពគូស្នេហ៍ ថៃ ល្បីៗ ជូនពរសង្សារបណ្ដូលចិត្តក្នុងថ្ងៃកំណើត សែនផ្អែមល្ហែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


