KPT+
រឿងរ៉ាវសំខាន់ៗ ពី Nadech Kugimiya រហស្សនាមស្ដេចពាណិជ្ជកម្ម នៅប្រទេស ថៃ
Nadech Kugimiya គឺជាតារាសម្ដែងនិងម៉ូដែលថៃកាត់អូទ្រីស លោកត្រូវបានគេស្គាល់ច្បាស់ថា ជាស្ដេចពាណិជ្ជកម្ម និងតាមរយៈរឿងល្បីៗជាច្រើន ដូចជា ៖ Duang Jai Akkanee, Game Rai Game Rak, Sunset at Chaophraya, The Rising Sun Series, Leh Lub Salub Rang និង The Crown Princess ។

ជីវិតដំបូង និងការអប់រំ
Nadech Kugimiya កើតនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ១៩៩១ នៅខេត្ត Khon Kaen និងមានឈ្មោះដើមថា Chonlathit Yodprathum ។ ម្ដាយបង្កើតរបស់លោក ជាជនជាតិថៃ ចំណែកឪពុកបង្កើតជាជនជាតិអូទ្រីស។ បច្ចុប្បន្ន Nadech រស់នៅជាមួយឪពុកចិញ្ចឹមជនជាតិជប៉ុនឈ្មោះ Yoshio Kugimiya និងម្ដាយមីង Sudarat Kugimiya ។ លោកបានបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យ Rangsit ជាមួយបរិញ្ញាបត្រផ្នែកទំនាក់ទំនងសិល្បៈ ជំនាញផ្នែកភាពយន្ត និងវីដេអូ។ ទន្ទឹមនោះ លោកក៏បានទទួលសញ្ញាប័ត្រអនុបណ្ឌិត នៅខែ ឧសភា ឆ្នាំ ២០២០។

អាជីពដំបូង
Nadech បានចាប់ផ្ដើមអាជីពជាតារាបង្ហាញម៉ូតនៅអាយុ ១៧ ឆ្នាំ នៅពេលដែលអ្នកគ្រប់គ្រងរបស់គាត់ឈ្មោះ A Supachai បានជួបដោយចៃដន្យនៅខេត្ត Khon Kaen ពេលទៅលេងផ្ទះ Weir Sukollawat ។ ក្នុងឆ្នាំ ២០១០ គាត់បានបង្ហាញខ្លួនជាលើកដំបូង នៅក្នុងរឿងភាគ ដោយសម្តែងជាតួឯកក្នុងរឿង Ngao Rak Luang Jai ជា “Nawa Gamtornpuwanat” ។
ក្នុងឆ្នាំដដែលនោះ ប្រជាប្រិយភាពរបស់លោកក៏កើនឡើងភ្លាមៗ បន្ទាប់ពីបានសម្តែងជាគូស្នេហ៍ជាមួយ Yaya Urassaya ក្នុងរឿងភាគទូរទស្សន៍រឿង “4 Huajai Haeng Khon Khao: Duang Jai Akkanee” ។ លោកក៏ជាសមាជិកនៃក្រុម “4+1 Channel 3 Superstar” ដោយមានសមាជិកដូចជា Mario Maurer, Prin Suparat, Pakorn Chatborirak, និង Phupoom Pongpanu ។ លោកមានកិច្ចសន្យាផ្ដាច់មុខ ជាមួយប៉ុស្តិ៍លេខ ៣ ថៃដោយ Suphachai Srivijit គឺជាអ្នកគ្រប់គ្រងលោកផ្ទាល់តែម្ដង។

លោកត្រូវបានគេដឹងថា ជាតារាសម្ដែងដែលមានប្រាក់ខែខ្ពស់បំផុត ក្នុងប្រទេសថៃ និងត្រូវបានគេដាក់ឈ្មោះថា “ស្ដេចពាណិជ្ជកម្ម ” ផងដែរ ។ បន្ថែមពីនេះ លោក៏ជាទូតឆន្ទៈឲ្យម៉ាកល្បីៗជាច្រើន រួមមាន Shopee, OPPO, 7-Eleven, AIR ASIA, Daikin, និង TrueMove H. លោកក៏ជាតារាល្បីដែលមានវត្តមានច្រើនបំផុតនៅក្នុងទូរទស្សន៍ បោះពុម្ព និងការផ្សាយពាណិជ្ជកម្មផ្ទាំងប៉ាណូជាដើម។
Nadech ត្រូវបានគេចាត់ទុកថា ជាតារាសម្ដែងថៃម្នាក់ដែលមានការតុបតែងខ្លួនខ្លាំងបំផុត។ គាត់បានទទួលពានរង្វាន់ច្រើនជាង ១៣០ រួមទាំងពានរង្វាន់តារាសម្ដែងល្អបំផុត ពីពានរង្វាន់ភាពយន្តជាតិ Suphannahong ពានរង្វាន់ Mekhala Awards Nataraja Awards និងពានរង្វាន់ទូរទស្សន៍មាស។ លោកលេចឡើងជាញឹកញាប់នៅក្នុងបញ្ជីនៃមនុស្សដែលពេញនិយម និងមានឥទ្ធិពលបំផុតនៅក្នុងប្រទេសថៃ។

Nadech Kugimiya ក៏ត្រូវបានគេដឹងថា លោកកំពុងមានទំនាក់ទំនងស្នេហា ជាមួយតារាសម្ដែងស្រីល្បីល្បាញគឺនាង Yaya Urassaya ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទម្លាយមុខមាត់ពិត តារាស្រី ថៃ ១០ រូប ពីមុននិងឥលូវ ខុសប្លែកខ្លាំង មើលសឹងមិនស្គាល់
ចុចអាន៖តារា ថៃ ៧ ដួង ជម្នះឧបសគ្គក្នុងវិស័យ K-Pop រហូតមានឈ្មោះល្បីល្បាញ ទូទាំងពិភពលោក

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
សន្តិសុខសង្គម២៤ ម៉ោង ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ