ជីវិតកម្សាន្ដ
កុល ដាវី និង សុខ រក្សា សម្រេចបំណងដូចការជូនពររបស់សម្តេចតេជោកាលពី៣ឆ្នាំមុន
នឹកដល់រឿងកាលពី៣ឆ្នាំមុនបានធ្វើឲ្យតារាស្រីអ្នកនាង កុល ដាវី និងលោក សុខ រក្សា បង្ហាញអារម្មណ៍រំភើប និងចងចាំមិនភ្លេចទេនូវប្រសាសន៍ជូនពរដល់មានអត្ថន័យ និងថ្លៃថ្លាបំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា។

គេនៅចាំបានថា តារាចម្រៀងគឺលោក សុខ រក្សា និងតារាសម្តែងអ្នកនាង កុល ដាវី បានចូលរោងការកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ ក្រោមការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស អ្នកមានមុខមាត់និងមិត្តរួមអាជីពជាមួយគ្នាយ៉ាងច្រើនកុះករបង្កបរិយាកាសសប្បាយរីករាយខ្លាំងដើម្បីអបអរថ្ងៃជោគថ្ងៃជ័យដល់ពួកគេទាំងពីរ។

យ៉ាងណាមិញក្រោយពេលរួមរស់សាងសុភមង្គលគ្រួសារជាប្តី-ប្រពន្ធពេលនេះ កុល ដាវី និងលោក សុខ រក្សា ក៏សម្រេចបានក្តីស្រម៉ៃដោយទទួលចំណងអាពាហ៍ពិពាហ៍កូនស្រីម្នាក់កាលពីថ្មីៗនេះ។ ទន្ទឹមគ្នាដែលទទួលបានចំណងដៃជីវិតកូនស្រីជាទីស្រលាញ់ កុល ដាវី បានត្រឡប់ទៅមើល៣ឆ្នាំមុនក្នុងអំឡុងឆ្នាំ២០១៩គ្រាដែលនាងនិងលោកស្វាមីចូលរួមកម្មវិធី«ចម្រៀងគ្រួសារខ្មែរ» ខណ:ដែលកាលនោះនាងនិងស្វាមីក៏ទទួលបានពរជ័យពីសម្ដេចតេជោ ហ៊ុន សែន ដោយជូនពរពួកគេឲ្យឆាប់មានបុត្រផងដែរ។

ដោយឡែកងាកមកមើល៣ឆ្នាំក្រោយ ពេលសម្រេចបំណងហើយនោះ អ្នកនាង កុល ដាវី បានរម្លឹកពាក្យជូនពររបស់សម្ដេចតេជោហើយបង្ហោះសារថា«ពាក្យជូនពររបស់សម្តេចពុកនិងសម្តេចម៉ែកាលពី៣ឆ្នាំមុនពេលនេះពួកកូនធ្វើបានសម្រេចហើយ កូនទាំងពីរព្រមទាំងចៅស្រី រក្សា វីនីតា សូមគោរពជូនពរនិងបួងសួងដល់ទេវតាឆ្នាំថ្មីព្រះនាម កិរិណីទេវី សូមជួយប្រសិទ្ធិពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខ ជូនចំពោះសម្តេចពុក សម្តេចម៉ែ ជាទីគោរពស្រលាញ់ដ៏ខ្ពង់ខ្ពស់ ពីកូនៗ»។

សូមជម្រាបថា តារាសម្ដែងអ្នកនាង កុល ដាវី បានសម្រាលកូនប្រកបដោយសុវត្ថិភាពតាមបែបធម្មជាតិកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ម៉ោង១០និង១៥នាទីព្រឹក នៅសម្ភពអររៀនដាដោយកូនស្រីរបស់នាងត្រូវបានដាក់ឈ្មោះយ៉ាងពីរោះថា «រក្សា វីនីតា»៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ