ជីវិតកម្សាន្ដ
ពែកមី ប្រកាសស្វែងរកបុរសវ័យចំណាស់កម្សត់ អង្គុយហូបបាយកៀនតុម្នាក់ឯង
ភ្នំពេញ៖ បន្ទាប់ពីមានការបង្ហោះចែកចាយនូវឃ្លីបវីដេអូជុំវិញសកម្មភាពដ៏កម្សត់របស់លោកតាម្នាក់ដែលលក់អង្គុយហូបបាយនៅកៀនតុតែម្នាក់ឯងក្នុងកម្មវិធីមង្គលការមួយ ភ្លាមៗនោះគេឃើញមានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានសម្តែងក្តីអាណិតអាសូរគ្រប់គ្នា។

ស្របពេលវីដេអូនោះកំពុងត្រូវបានចែករំលែកយ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គមតិកតុក និងហ្វេសប៊ុកនាអំឡុងពេលប៉ុន្មានថ្ងៃនេះ មិនត្រឹមតែមានការផ្ទុះការចាប់អារម្មណ៍ដោយក្តីអាណិតអាសូរដល់បុរសវ័យចំណាស់នេះទេ គឺថែមទាំ ងមានមហាជនមួយចំនួនបានប្រកាសស្វែងលោកតារូបនោះ ដើម្បីផ្តល់ការឧបត្ថម្ភថវិកា និងអំណោងផ្សេងៗ។
តារាកំប្លែងនាយ ពែកមី ទឹកចិត្តរបស់លោកក៏មិនខុសពីអ្នកគាំទ្រនិងមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមនោះទេ ដោយតារាកំប្លែងរូបនេះបានប្រកាសស្វែងរកលោកតាកម្សត់ម្នាក់នេះ ដើម្បីជួយថវិកាផងដែរ។

នាយ ពែកមី បានបង្ហោះភាពរូបភាពដោយលើកឡើងដូច្នេះថា៖ “បងប្អូន! ខ្ញុំរកអ៊ំម្នាក់ដែលហូបបាយនៅកៀនតុ ក្នុងកម្មវិធីការនោះមិនទាន់ឃើញទេ ឥឡូវ ស្រីអូនគាត់ទើបតែបានមើលវីដេអូនោះ គាត់ពឹងឱ្យខ្ញុំជួយរកអ៊ំនោះឱ្យឃើញ”។បន្ថែមលើសពីនេះ នាយ ពាក់មី បានឱ្យដឹងទៀតថា បើបងប្អូនណាស្គាល់គាត់ អាណិតគាត់សូរ សូមជួយហៅទូរស័ព្ទលេខ ០១៥ ៣០០ ០០៧ និងហាមស៊ីញ៉ូលេង៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


