ព័ត៌មានជាតិ
តារាកំប្លែង ពែកមី សន្យាឈប់ផ្សព្វផ្សាយល្បែងអនឡាញពីពេលនេះទៅ
តារាកំប្លែងលោក ចែម ចាន់រ៉ា ដែលគេស្គាល់ថាជានាយពាក់មី បានប្រកាសថានឹងឈប់ផ្សព្វផ្សាយល្បែងអនឡាញចាប់ពីពេលនេះទៅត។ នេះបើតាមវីដេអូ ដែលគេផ្សព្វផ្សាយពាសពេញបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ។

តាមវីដេអូនោះ នាយពែកមី បានអះអាងថា ខ្លួនត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មនៃក្រសួងមហាផ្ទៃកោះហៅឱ្យចូលខ្លួនទៅបំភ្លឺជុំវិញការចូលរួមផ្សព្វផ្សាយល្បែងអនឡាញនាពេលកន្លងមក។
នាយពែកមី បានបំភ្លឺថា កន្លងមកខ្លួនពិតជាបានផ្សព្វផ្សាយឱ្យល្បែងអនឡាញពិតមែន។ បានចូលរួមផ្សព្វផ្សាយព្រោះជឿតាមពាក្យអះអាងរបស់ភ្នាក់ងារល្បែងអនឡាញទាំងនោះថា វេបសាយល្បែងអនឡាញរបស់ពួកគេ គឺស្របច្បាប់ និងអាជ្ញាបណ្ណត្រឹមត្រូវ។
ជាមួយគ្នានេះ នាយពែកមី បានស្នើឱ្យសិល្បករ និងបុគ្គលដែលមានឥទ្ធិពលលើបណ្ដាញទំនាក់ទំនងសង្គម ឈប់ផ្សព្វផ្សាយឱ្យល្បែងអនឡាញនានា។ បន្ថែមពីនេះ នាយពែកមី ក៏បានស្នើពលរដ្ឋកម្ពុជាមេត្តាកុំលេងល្បែងស៊ីសង ព្រោះល្បែងតែងតែវិនាស។

គួររំលឹកថានៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ប្អូនប្រុសរបស់នាយពាក់មីផ្ទាល់ គឺនាយគ្រឿន ក៏បានប្រកាសជាសាធារណៈថាលោកឈប់ផ្សាយស្រា និងល្បែងអនឡាញពេញមួយជីវិតរបស់លោក បន្ទាប់ពីសាធារណមតិបានរិះគន់មិនសំចៃមាត់ ក្រោយផ្សព្វផ្សាយល្បែងអនឡាញ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


