ជីវិតកម្សាន្ដ
សាន ផានិត បបួល ពែកមី ច្រៀងបទមរតកដើម តើនរណាអឿន ឬ រលាក់ បានវែង?
បន្ទាប់ពីតារាកំប្លែងលោក ចែម ចាន់រ៉ា ហៅ ពែកមី បានរិះគន់តារាចម្រៀងរៀមច្បងលោក សាន ផានិត ជុំវិញសំឡេងច្រៀងគ្មានអឿន ឬ រលាក់បានវែងនោះ ស្រាប់តែលោក សាន ផានិត ចេញមុខឆ្លើយតបភ្លាមៗ ព្រមទាំងបបួលច្រៀងផ្ទាល់ទៀតផង។

តារាចម្រៀងម្ចាស់បទ”ជាប់រវល់” លោក សាន ផានិត បានបកស្រាយទៅកាន់លោក ពែកមី ថា ការដែលលោកច្រៀងបែបកន្ត្រាក់ៗ របៀបចង់ដាច់ខ្យល់ វាគឺជាស្តាយ៍របស់លោកទេ ទៀតសោត គឺ បទខ្លះ លោកចូលចិត្តច្រៀងស្តាយ៍បែបនេះ។ ម្យ៉ាងទៀត បើ នាយ ពែកមី មិនទាន់អស់ចិត្តទេ អាចច្រៀងបទមរតកដើមផ្ទាល់ៗ ១ ឃ្លា ម្នាក់ តើអ្នកណាមួយអឿនរលាក់បានវែងជាង?។
លោក សាន ផានិត បញ្ជាក់ថា “ខ្ញុំសូមផ្តាំទៅប្អូន ពែក មី វិញផង វាជាស្តាយ៍បង ណា ១ បទ ប៉ុបរ៉ុកមិនអាចរលាក់អឿនគ្រប់រាល់ចុងឃ្លា និងពាក្យរហូតបានទេ បងបានជ្រើសរើសស្តាយ៍ខក់ៗ ផ្តាច់ចុងពាក្យដូចដាច់ខ្យល់ និងតម្អូញជាភាព UNIQE ដាច់ដោយឡែករបស់បងតើដូច្នេះបងចង់បបួលប្អូនអឿនរលាក់បទមរតកដើម ផ្ទាល់ៗ ១ ឃ្លា ម្នាក់ អ្នកណា ១ អឿនរលាក់បានវែងជាង”។

តារាចម្រៀងជើងចាស់លោក សាន ផានិត និយាយទៀតថា លោកចង់រំលឹកថា លោកធ្លាប់ជាប់ពានបទ ស៊ិន ស៊ីសាមុត ថ្នាក់ជាតិ ២ ដង ក្នុងកំឡុងឆ្នាំ ៩៣ ឯ ឆ្នាំ ៩១ ក៏ធ្លាប់ជាប់លេខ ៥ ជាមួយ លោក ព្រាប សុវត្ថិ នៅសាលាបឋមសិក្សាជ័យជំនះ។ កាលនោះ ព្រាប សុវត្ថិ បានលេខ ១ បទពីដើមដូចគ្នា ជាប់ក៏ដោយសារចេះអឿនហ្នឹងហើយ តែដូចជានាយ ពែកមី គ្រាន់តែកំប្លែងលេង៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


