ជីវិតកម្សាន្ដ
រងការប្រមាថធ្ងន់ៗ! នាយ ពែកមី ចេញមុខឆ្លើយតបយ៉ាងក្តៅគគុកទៅកាន់Panhchaka June
តារាកំប្លែងនាយ ពែកមី បានប្រតិកម្មចេញមុខឆ្លើយតបបន្ទាប់ពីត្រូវបានម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Panhchaka June បានរិះគន់ធ្ងន់ៗមកលើរូបលោកដែលបានផលិតវីដេអូសម្តែងពាក់ព័ន្ធរឿង”ចិញ្ចឹមតួរ”។

ការរិះគន់នេះក្រោយពេលនាយពែកមីបង្ហោះវីដេអូភ្ជាប់ខ្លឹមសារថា «សាកស្រមៃមើល..ប្រពន្ធអត់នៅផ្ទះលួចនាំតួស្រីទៅជីកទំពាំងនៅព្រៃស្ងាត់តែ២នាក់ ស្រាប់តែតួស្រីយើងឈឺ…មិនដឹងជួយគាត់តាមណាទេមានតែ ប្រើវិធីនេះសិនហើយ តស់!ទាយថាខ្ញុំជួយគាត់យ៉ាង ម៉េច?»។ យ៉ាងណាមិញអ្វីដែលហួសចិត្តនោះនាយ ពែកមី ស្រាប់តែទទួលរងការរិះគន់ប្រមាថដោយមិនសំចៃមាត់ពីសំណាក់គណនីហ្វេសប៊ុកមួយឈ្មោះ Pan hchaka June។
ឆ្លើយតបការរិះគន់នោះនាយ ពែកមី លើកឡើងខ្លឹមសារថា“Panhchaka JJune មេីលទៅប្អូនស្រីដូចជាឈឺចាប់ប្រចណ្ឌជាងប្រពន្ធបងទៀតក្នុងខ្លួនកេីតអ្វី? ខ្ញុំនិងប្រពន្ធខ្ញុំជាអ្នកផលិតវីដេអូនេះ វាជាមុខរបបែបសិល្ប: សម្តែងប្រម៉ូតផលិតផល វីដេអូនេះតេីខុសអី?”។

តារាកំប្លែងមានដើមកំណើតនៅខេត្តស្វារៀង ពែកមី បាននិយាយទៀតថា ស្លៀកពាក់ធម្មតាមិនសុិចសុីហួសសហេតុពេកកាសម្តែងក៏មិនមានអីជ្រុលជ្រួសសូម្បីតែប៉ះតួស្រីបន្តិចមិនប៉ះផង ពាក្យសម្តីក៏មិនមានពាក្យណាដែលថាជាស្នេហាជាមួយតួស្រីអត់មានទេ គឺទៅជីកទំពាំង ។

បន្ថែមពីនេះនាយ ពែកមី បាននិយាយដែរថា ហេីយជឿដែរថា ទៅថតតែ២នាក់ក្រុមការងារប្រពន្ធខ្ញុំក៏ទៅជាមួយដែរសូមប្អូនស្រីបេីកចិត្តឲ្យទូលាយ ហេីយគិតថា នេះជាកាសម្តែងដេីម្បីអោយបងប្អូនមេីលលេងកំសាន្ត និងប្រម៉ូតផលិតផលតែប៉ុណ្ណោះ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


