ជីវិតកម្សាន្ដ
នាយ ពែកមី ហួសចិត្តផេកមួយចំនួនយករឿងទុក្ខសោកអ្នករងគ្រោះ ទៅផុសបែបលេងសើច
ដូចមហាជនបានដឹងហើយថា កាលពីល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ មានរឿងរ៉ាវដ៏រន្ធត់ ពាក់ព័ន្ធករណីបាញ់ប្រហារយ៉ាងព្រៃផ្សៃទៅលើបុរស-នារី ជាគូដណ្តឹង បណ្តាលឲ្យស្លាប់ និងបុគ្គលិកម្នាក់ទៀតរងរបួស ស្ថិតនៅបុរីប៉េងហួតបឹងស្នោ ផ្តើមចេញរឿងទំនាស់ព្រំដី និងស្នួលហាលខោអាវ។

ចំពោះរឿងហេតុដ៏រន្ធត់នេះ បានក្លាយជាសោកនាដកម្មយ៉ាងសោកសៅ និងសង្វេគបំផុតសម្រាប់គ្រួសារជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត។ ខណៈទង្វើដ៏ព្រៃផ្សៃនេះត្រូវបានមហាជនគ្រប់មជ្ឈដ្ឋានថ្កោលទោសយ៉ាងខ្លាំងទៅលើជនដៃដល់ដែលមានងារជាឧកញ៉ាឈ្មោះ ស្រី ស៊ីណា ។
ដោយឡែកអ្វីដែលធ្វើឲ្យគេហួសចិត្តខ្លាំងនោះស្រាប់តែមានបុគ្គល និងផេករបស់ជនអគតិមួយចំនួនបានយករឿងរ៉ាវដ៏ទុក្ខសោកនេះទៅបង្ហោះជាខ្លឹមសារបែបលេងសើចទៅវិញ។ ព្រោះតែឃើញបែបនេះតារាកំប្លែងនាយ ពែកមី បានចេញមកបង្ហាញអារម្មណ៍ដោយហួសចិត្តខ្លាំងចំពោះសកម្មភាពមួយចំនួននោះ។

លោក ចែម ចាន់រ៉ា ហៅ នាយ ពែកមី បានបញ្ចេញខ្លឹមសារថា “ផេកមួយចំនួនយករឿងទុក្ខសោករបស់អ្នករងគ្រោះទៅផុសបែបលេងសើច គិតថាផុសទៅគេសើច គេសរសើរថាខ្លួនពូកែររកនឹកកំប្លែង! No… នៅមានផេកច្រើនទៀត”។ មានការលើកឡើងថា «អ្នកផលិតមាតិកាថោកទាបមួយចំនួនក៏អញ្ចឹងដែរ ដើម្បីឆ្នាំងបាយខ្លួនឯងយកទុក្ខសោកគ្រួសារគេមកលេងសើច»។

គេកត់សម្គាល់ថា បន្ទាប់ពីហេតុការណ៍ដ៏រន្ធត់ខាងលើនេះ គឺមានមហាជនជាច្រើនបានសម្តែងការតក់ស្លុត និងអាណិតយ៉ាងខ្លាំងចំពោះជនរងគ្រោះដែលត្រូវបានឃាតកដាច់ចិត្តលើកដៃបាញ់ប្រហារដោយមិនញញើតដៃបណ្តាលឲ្យស្លាប់គូដណ្តឹងពីរនាក់ដែលត្រៀមចូលរោងការនាខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


