ជីវិតកម្សាន្ដ
តារាល្បីៗប្រជុំគ្នាជាថ្មីក្នុងខ្សែភាពយន្តភាគខ្មែររឿង«រសជាតិអ្នកមានវគ្គ៣»
ភ្នំពេញ ៖ ស្វាគមន៍ការមកដល់នៃខ្សែភាពយន្តភាគខ្មែររបស់ស្ថានីយទូរទស្សន៍ភីអិនអិនដែលនឹងត្រៀ មខ្លួនចូលមកបម្រើអារម្មណ៍ទស្សនិកជនតាមរយៈ សាច់រឿងថ្មី ឈុតឆាកបង្ហាញពីជីវិតរបស់តួអង្គនីមួយៗ។ទស្សនិកជនអ្នកគាំទ្រខ្សែភាពយន្តភាគខ្មែរ ក៏នឹងទន្ទឹងរង់ចាំមើលថា តើសម្រាប់សាច់រឿងថ្មី នេះនឹងពោរពេញទៅដោយអត្ថន័យនិងការសម្តែងបែបណាខ្លះ?

«រសជាតិអ្នកមាន វគ្គ៣»ដែលឬ វគ្គ ហេឡូអ្នកម៉ា ក់គឺជាចំណងដៃថ្មីមួយទៀតក្រោមការសហការផ លិតពីស្ថានីយទូរទស្សន៍ភីអិនអិន និងផលិតកម្ម MCNV Picture។ជាសាច់រឿង ដែលត្រូវបានផ លិតឡើងក្រោមស្នាដៃចងក្រងនិពន្ធដោយអ្នកស្រីពាន់ ភួងបុប្ផា ដែលខ្សែភាពយន្តភាគខ្មែរនេះដែរ ក៏បានរៀបចំការសម្ពោធជាផ្លូវការនៅស្ថានីយទូរទ ស្សន៍ភីអិនអិនកាលពីថ្ងៃទី០២ខែមិថុនាឆ្នាំ២០២ ក្រោមការចូលរួមពីក្រុមការងារផលិតករ អ្នកដឹកនាំផលិត តារាសម្តែងបណ្តាញពត៌មានល្បីៗនិងហ្វេនៗជាច្រើនរូប។

ទស្សនិកជនភីអិនអិនក៏បានធ្លាប់បានទស្សនារឿង «រសជាតិអ្នកមាន»កាលពីវគ្គមុនៗម្តងរួចទៅហើយ ដោយឡែកសម្រាប់សាច់រឿងនៅក្នុងវគ្គទី៣នេះគឺមានលក្ខណៈខុសគ្នា ទាំងតួសម្តែង និងអត្ថន័យនៃសាច់រឿងទាំងមូល។ នៅវគ្គ«ហេឡូអ្នកម៉ាក់»នេះដែរ ក៏មានការបង្ហាញពីទុក្ខលំបាក និងការអប់រំប្រ ដៅកូនៗ របស់ស្ត្រីមេម៉ាយទាំងក្នុងកម្រិតជីវិតខ្ពង់ខ្ព ស់ និងកម្រិតទាប។មួយវិញទៀត អ្នកទស្សនានឹងបានជ្រាបពីអត្ថន័យនៃការតស៊ូជីវិតរបស់មនុស្សស្រី និងបញ្ហាជីវិតជាច្រើនដែលបានឆ្លងកាត់។

សាច់រឿងនេះដែរ ត្រូវបានបែងចែកជារឿងរ៉ាវ៤គ្រួ សារដែលបង្ហាញពីការរស់នៅក្នុងជិវិតអភិជនមធ ម្យមនិងក្រីក្រ។បញ្ហាជាច្រើន នឹងត្រូវលាតត្រដាង តាមរយៈតួអង្គនីមួយៗនៅក្នុង៤គ្រួសារខាងលើនេះ ហើយបានអូសបន្លាយក្លាយជាចំណងបញ្ហាជាបន្តបន្ទាប់ រហូតរកឃើញនូវដំណោះស្រាយមួយនៃចុងបញ្ចប់សាច់រឿង។
ជាមួយនឹងការមកដល់នៃវត្តមានរបស់ខ្សែភាពយ ន្តភាពខ្មែរ រឿង «រសជាតិអ្នកមាន វគ្គ៣»នេះដែរក៏មានការចូលរួមពីសំណាក់តារាៗវ័យក្មេងពន្លកក្រោ យជាច្រើនដួង លាយឡំនឹងតារារៀមច្បង ដែលបានប្រមូលផ្តុំនៃការសម្តែងក្លាយជាសាច់រឿងតែមួ យយ៉ាងល្អមើលជក់ចិត្ត។ ក្នុងនោះ វត្តមានកញ្ញា ឌុច លីដា, កញ្ញា អ៊ឹង និមល និងលោក ប៉ែន ចំរុង ដែលជាតួអង្គធំ និងជាតួអង្គ ដែលផ្តល់នូវចំណោ ទបញ្ហាជាច្រើនដល់តួអង្គផ្សេងៗទៀត ។

ក្នុងនោះ ក៏មានតារាសម្តែងពន្លកក្រោយ ដែលកំពុងតែមានទេពកោសល្យ សម្តែង មិនចាញ់សិល្បៈករជំនាន់មុនប៉ុន្មាន។ ពួកគាត់ រួមមានដូចជា៖ លោក ចន ( សម្តែងជាតួអង្គ ផៃ រ៉ាត់) , កញ្ញា មុន្នី ម៉ូនីតា ( សម្តែងជាតួអង្គ វីស្សនី) , លោក ឈួយ នរៈ វិទូ, តាន់ វិបុលភក្តី, វ៉ាន់ ថាយនីវ៉ាត់, គីម ផាន់ណាវីត, ផល ពៅវីរ័ត្ន, សួង សោភា, ឆៃ រ៉ាវុទ្ធ, ខាត់ ស្រីច័ន្ទ, ជូលី, ជី ជីងលីន, សពេជ្ញ ម៉ានីកា, អឿន រ៉ូហ្សា, ទូច ណារ៉ាឌី, ម៉ានុ, បេឡា ដានី, សូ សុីតា, ឃុន ធូរ៉ាក់ផុង, ដួង ច័ន្ទសុភក្ត្រា , មាស ដាលីន, ជីមី, ប្រុសហួរ, ពេជ្រ ឆដា, លីលី, ស្រេង វ៉ាន់, សួយ សួយ, លឹម តិចម៉ុង, អឿ សីហា, ដានី អារីយ៉ា, ម៉ា នីកា, ហេង កូសុីន និងវត្តមានតារាសម្តែងជាច្រើននាក់ទៀតផ្សេងទៀត។

សម្រាប់ការបកស្រាយថាតើ សាច់រឿងនៃជីវិតគ្រួសារទាំងបួន នឹងជួបបញ្ហាបែបណា? ហើយសាច់រឿងនឹង បង្ហាញពីតម្លៃនៃការតស៊ូរបស់ស្ត្រីនៅក្នុងសង្គមក្នុងរូបភាពឈុតឆាកណាខ្លះ? សូមរង់ចាំទស្សនាការផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅក្នុងរឿង «រសជាតិអ្នកមាន វគ្គ ហេឡូអ្នកម៉ាក់» ចាប់ពីថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០២២ ។ ម៉ោងផ្សាយពីថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ០៨ ដល់ ០៩ យប់៕




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


