Connect with us

ជីវិតកម្សាន្ដ

ភាពយន្តរឿង «ត្រកូលអ្នកដុតខ្មោច» ជាប់ជារឿងលក់ដាច់ជាងគេលើ APP Angkor DC ក្នុងខែនេះ

បានផុស

នៅ

លោក លៀក លីដា ម្ចាស់ផលិតកម្ម LD នៅព្រឹកថ្ងៃពុធនេះ បានប្រកាសពីរឿងដែលលក់ដាច់ជាងគេសម្រាប់ខែតុលា ដោយបញ្ជាក់ថា ភាពយន្តរឿង «ត្រកូលអ្នកដុតខ្មោច» ដែលជាការដឹកនាំសម្តែងដោយ Beng Chhon (ហៅ ពូត្រូល) រួមសហការជាមួយ Mediaload Pictures នោះ ជាប់ជារឿងលក់ដាច់ជាងគេលើ APP Angkor DC ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាពយន្តនេះ ជាស្នាដៃផលិតរបស់ The Troll Cambodia (TTC) ដឹកនាំដោយពូត្រូល និងសម្តែងដោយក្រុមសម្តែងដ៏មានប្រជាប្រិយលើបណ្តាញសង្គម You Tube របស់លោកផ្ទាល់ និងត្រូវបានយកមកចាក់បញ្ចាំងតាមរោងភាពយន្តកាលពីអំឡុងខែសីហាកន្លងទៅ ក្រោមការវិនិយោគរបស់លោក អុិន វិចិត្រ ចាងហ្វាងផលិតកម្ម Mediaload Pictures ។

គួរឱ្យដឹងដែរថា ភាពយន្តរឿង «ត្រកូលអ្នកដុតខ្មោច» បានជាប់កំណត់ត្រាជារឿងដែលមានទស្សនិកជនគាំទ្រ និងទទួលបានការកក់សំបុត្រទស្សនាមុនថ្ងៃចាក់បញ្ចាំងច្រើនជាងគេបំផុតក្នុងឆ្នាំនេះ។ នេះបើតាមការបញ្ជាក់របស់ Mediaload Picture កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។

ចំណែកឯចំណូល ២០% ពីការលក់សំបុត្រចូលទស្សនារឿងនេះវិញ ក៏ត្រូវបានប្រកាសថាបរិច្ចាគជូនវីរកងទ័ពជួរមុខកម្ពុជាផងដែរ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម