Connect with us

ជីវិតកម្សាន្ដ

“ចាស់កំព្រា” កំពុងទាក់ទាញចំណាប់អារម្មណ៍សាធារណជន ក្រោយឆក់យកបេះដូងសិល្បករនៅថ្ងៃសម្ពោធ

បានផុស

នៅ

ក្នុងបរិយាកាសយ៉ាងអធិកអធម និងពោរពេញដោយការចូលរួមពីសិល្បករ ផលិតករ ព្រមទាំងអ្នកគាំទ្រជាច្រើន ពិធីសម្ភោធភាពយន្តថ្មីដែលមានចំណងជើងថា “ចាស់កំព្រា” របស់ LD Pictures ខណៈមិនទាន់ចាក់បញ្ចាំងជាផ្លូវការផងភាពយន្តនេះ ធ្វើសាធារណជនមានការចាប់អារម្មណ៍ខ្លាំងទៅហើយ។ នោះក៏ដោយសារតែប្រតិកម្មរបស់សិល្បករដែលបានចូលរួមក្នុងពិធីនៃការចាក់បញ្ចាំង Pre Screen ។

តួយ៉ាង ព្រឹត្តិការណ៍នេះបានក្លាយជាឱកាសសំខាន់មួយសម្រាប់ការបង្ហាញស្នាដៃភាពយន្តខ្មែរថ្មីទៅកាន់សាធារណជន និងជាការលើកស្ទួយវិស័យភាពយន្តជាតិឱ្យកាន់តែរីកចម្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីសម្ពោធនោះ មានការចូលរួមពីក្រុមតារាសម្ដែង ក្រុមការងារផលិតកម្ម ព្រមទាំងភ្ញៀវកិត្តិយសជាច្រើន ដែលបានបង្ហាញការគាំទ្រចំពោះស្នាដៃភាពយន្តថ្មីនេះ។ ក្រៅពីការដើរលើកម្រាលព្រំក្រហម កម្មវិធីក៏មានការបង្ហាញឈុតខ្លះៗនៃភាពយន្ត និងការចែករំលែកបទពិសោធពីក្រុមការងារផលិតផងដែរ។

ភាពយន្ត “ចាស់កំព្រា” គឺជារឿងប្រភេទដ្រាម៉ាគ្រួសារ ដែលបង្ហាញពីជីវិតបុរសវ័យចាស់ម្នាក់ដែលរស់នៅក្នុងភាពឯកោ បន្ទាប់ពីកូនៗរបស់គាត់ធំឡើង និងមានជីវិតផ្ទាល់ខ្លួន។ ទោះបីជាគាត់មានគ្រួសារ ក៏គាត់មានអារម្មណ៍ដូចជាមនុស្សគ្មាននរណាមើលថែ។ រឿងនេះបង្ហាញពីការឈឺចាប់ផ្លូវចិត្ត ការខ្វះការយកចិត្តទុកដាក់ និងតម្លៃនៃការរួបរួមគ្រួសារ ដែលជាបញ្ហាសង្គមមួយកំពុងតែមាននៅក្នុងសង្គមសម័យទំនើប។

ជាក់ស្តែង គោលបំណងនៃការផលិតភាពយន្តនេះ ទស្សនិកជនសុទ្ធតែមើលឃើញថា ជាសារមួយដល់សង្គមអំពីសារៈសំខាន់នៃការយកចិត្តទុកដាក់ចំពោះឪពុកម្តាយ និងមនុស្សវ័យចាស់ក្នុងគ្រួសារ ដែលនឹងធ្វើឱ្យទស្សនិកជនគិតពិចារណាអំពីតម្លៃគ្រួសារ និងការយកចិត្តទុកដាក់ចំពោះអ្នកដែលបានចិញ្ចឹមខ្លួនតាំងពីតូចក្រូចឆ្មា។

គួរបញ្ជាក់ថា LD Pictures គឺជាផលិតកម្មភាពយន្តខ្មែរមួយដែលមានសកម្មភាពយ៉ាងខ្លាំងក្នុងការផលិតភាពយន្តសម្រាប់ទីផ្សារក្នុងស្រុក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផលិតកម្មនេះបានបន្តបង្កើតស្នាដៃភាពយន្តជាច្រើនដែលទទួលបានការគាំទ្រពីទស្សនិកជន ខណៈភាពយន្តថ្មីដែលកំពុងមានការចាប់អារម្មណ៍នេះ គ្រោងនឹងចាក់បញ្ចាំងជាផ្លូវការ ពីថ្ងៃស្អែកនេះ គ្រប់រោងភាពយន្ត។

ជាមួយនឹងខ្លឹមសារដែលពោរពេញដោយអត្ថន័យ និងសារសង្គមដ៏មានន័យ ភាពយន្តនេះត្រូវបានរំពឹងថា នឹងទាក់ទាញទស្សនិកជនជាច្រើនឱ្យចូលរួមគាំទ្រភាពយន្តខ្មែរ និងជួយលើកកម្ពស់វិស័យភាពយន្តក្នុងប្រទេសឱ្យកាន់តែរីកចម្រើនបន្តទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម