ជីវិតកម្សាន្ដ
សម្រស់តួម្ដាយក្នុងរឿង “បុព្វេសន្និវាស” ស្អាតតាំងពីមិនទាន់ចូលប្រឡូកក្នុងវិថីសិល្បៈ (មានវីដេអូ)
ទស្សនិកជនខ្មែរមួយចំនួន ប្រហែលជានៅចងចាំរឿង “បុព្វេសន្និវាស” ធ្លាប់ល្បីល្បាញខ្លាំងនៅប្រទេសថៃ និងកម្ពុជាផងដែរ។ ជាពិសេសតួឯកស្រី Bella និងតួប្រុស Thanavat បានញាំងសាច់រឿងឲ្យកាន់តែល្អមើល ពីមួយភាគទៅមួយភាគ។

ទន្ទឹមនោះ គេក៏នៅចាំមិនភ្លេចពីតួម្ដាយរបស់ឃុនដេត ដែលឈ្មោះចំប៉ាមានចរិតកាចឆ្នាស់ និងជាមនុស្សមានវិន័យតឹងរ៉ឹងខ្លាំងនៅក្នុងគ្រួសារនាសម័យបុរាណនេះ។ តួម្ដាយក្នុងរឿង “បុព្វេសន្និវាស” មានឈ្មោះពិតថា Chamaiporn Jaturaput ជាតារាសម្ដែងជើងចាស់វ័យ ៥៨ ឆ្នាំ ដែលគ្រប់គ្នាសរសើរពីសម្រស់របស់គាត់ថា នៅតែស្រស់ស្អាត និងទាក់ទាញតាំងពីសម័យដែលលោកស្រីសម្ដែងរឿងដំបូងមកម្ល៉េះ។ ទន្ទឹមនោះ គ្រប់គ្នាក៏បានដឹងថា លោកស្រីក៏ធ្លាប់មានឈ្មោះប្រឡងបវកញ្ញាសម្រស់ នៅក្នុងប្រទេសថៃដូចគ្នា។

យ៉ាងណាមិញ តួម្ដាយឃុនដេតរូបនេះ បានចាប់ផ្ដើមអាជីពដោយចូលប្រឡូកក្នុងកម្មវិធីប្រកួតបវរកញ្ញាថៃក្នុងឆ្នាំ ១៩៨៤។ បន្ទាប់មកគាត់បានចូលប្រឡូកក្នុងវិស័យសម្ដែងម្ដង ដោយចាប់ផ្ដើមរឿងដំបូងក្រោមចំណងជើងថា “Thep Sam Sueng” នៅប៉ុស្តិ៍លេខ ៧ ហើយចាប់ពីពេលនោះមក គាត់ក៏ចូលប្រឡូកក្នុងវិស័យសិល្បៈយ៉ាងពេញទំហឹងដោយដើរតួបានគ្រប់ជំនាញទាំងតួឯក តួរង និងតួអាក្រក់ជាដើម។

ចំពោះជីវិតផ្ទាល់ខ្លួនរបស់ Chamaiporn បានងាកមកធ្វើការនៅពីក្រោយឆាកជានាយកប្រតិបត្តិក្រុមហ៊ុន Neverland Creation Company Limited និង Channel C Company Limited ដើម្បីផលិតកម្មវិធីឯកសារ ហើយក៏ទទួលការងារក្នុងរឿងភាគទូរទស្សន៍ម្ដងមួយៗប៉ុណ្ណោះ។
ដើម្បីកុំឲ្យរង់ចាំយូរ កម្ពុជាថ្មីនឹងនាំអារម្មណ៍មិត្តអ្នកអាន មកទស្សនារូបភាពតួម្ដាយឃុនដេត ថាតើគាត់មានសម្រស់ស្រស់ស្អាតយ៉ាងណាដែរ?










ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាថៃ ៦ ដួង ធ្លាប់បង្ហាញចិញ្ចៀនរៀបការ មានទំហំគ្រាប់ពេជ្រធំៗ ឯតម្លៃរាប់លានដុល្លារ
ចុចអាន៖តារា ថៃ ១០ គូ ធ្លាប់រៀបការយ៉ាងអធិកអធម តែបែរប្រកាសលែងលះគ្នាគ្មានអាល័យ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


