ជីវិតកម្សាន្ដ
បវរកញ្ញាចក្រវាលថៃ ២០២២ មានប្រវត្តិចេញពីគំនរសំរាម និងធំធាត់ឡើងដោយសារបាយវត្ត
រាជិនីសម្រស់របស់ថៃ Anna Sueangam-iam ដែលទើបគ្រងមកុដបវរកញ្ញា Miss Universe Thailand ឆ្នាំនេះ ធ្លាប់មានប្រវត្តិចូលប្រកួតវិស័យសម្រស់ជាច្រើនលើក និងជាក្មេងស្រីម្នាក់ដែលធំធាត់ឡើងពីគំនរសំរាម។

បវរកញ្ញា Anna Sueangam-iam វ័យ ២៣ឆ្នាំ ដណ្ដើមជយលាភីឯកបវរកញ្ញាចក្រវាលថៃ ឆ្នាំ២០២២ មិនមែនដោយសារសំណាងនោះទេ ប៉ុន្តែដោយសារនាងមានទាំងរូបសម្រស់ សមត្ថភាព បទពិសោធន៍ និងឆន្ទៈដ៏មោះមុតរបស់នាងផ្ទាល់។

តាមពិតទៅ មុនឈានជើងជាន់នៅលើឆាក Miss Universe Thailand បវរកញ្ញារូបនេះធ្លាប់ប្រឡូកក្នុងសង្វៀនសម្រស់ជាច្រើនដងមកហើយ ដែលក្នុងនោះនាងធ្លាប់ទទួលបានតំណែងឯក Miss Mobile Thailand 2018, ធ្លាប់ចូលប្រកួតបវរកញ្ញាថៃឆ្នាំ ២០២០ និងធ្លាប់ជាម្ចាស់ជយលាភីលេខ២ ក្នុងកម្មវិធី Miss Thin Thai Ngam 2020 ថែមទៀតផង។

បន្ទាប់ពីចូលរួមប្រកួតកម្មវិធីសម្រស់នានា Anna បានប្រឡូកចូលវិស័យភាពយន្ត ដែលនាងគឺតារាសម្ដែងមួយរូបឱ្យទូរទស្សន៍ប៉ុស្តិ័លេខ ៨។ ក្នុងនោះនាងធ្លាប់សម្ដែងក្នុងរឿង “Buang Bai Boon” និងរឿង “Waree” ។
ក្រៅពីវិថីសម្រស់ និងភាពយន្ត ម្ចាស់មកុដ Miss Universe Thailand រូបនេះ ត្រូវគេទម្លាយពីខ្សែជីវិតតស៊ូ ជូរចត់របស់នាងកាលពីក្មេងផងដែរ។

បវរកញ្ញា Anna Sueangam-iam ជាក្មេងស្រីមួយរូបដែលធ្លាប់រស់នៅក្នុងគ្រួសារដែលមានជីវភាពមិនល្អនោះទេ។ នាងធំឡើងពីគំនរសំរាម ដោយមានឪពុកម្ដាយជាអ្នកប្រមូលសំរាម។ នាងរស់នៅកន្លែងចោលសំរាមតាំងពីក្មេង ហើយដោយសារឪពុកនិងម្តាយលែងលះគ្នា Anna ត្រូវរស់នៅជាមួយឪពុក។ ក្រោយមកដោយសារឪពុករបស់នាង មិនសូវបានមើលថែនាងដិតដល់ ទើបគាត់បញ្ជូននាងឱ្យទៅរស់នៅជាមួយជីដូនដែលជាដូនជីនៅឯវត្ត។ Anna រស់នៅជាមួយជីដូននៅវត្តតាំងពីរៀននៅបឋមសិក្សាដល់មធ្យមសិក្សា ដែលកាលណោះនាងធំធាត់ឡើងដោយសារចង្ហាន់សល់ពីព្រះសង្ឃ។

Anna និយាយាថានាងមិនបានគិតថានេះជាឧបសគ្គក្នុងជីវិតរបស់នាងទាល់តែសោះ។ នាងព្យាយាមរៀនសូត្រ រហូតអាចបញ្ចប់បរិញ្ញាប័ត្រគ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍ ពីមហាវិទ្យាល័យសិល្បៈ និងវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Kasetsart ។ មិនតែប៉ុណ្ណោះ Anna ជាសិស្សពូកែ ដែលទទួលបានលិខិតសរសើរ និងមេដាយមាសពីសាលាទៀតផង។
ក្រោយពេលឡើងគ្រងមកុដជាបវរកញ្ញាចក្រវាលថៃ ឆ្នាំ២០២២ ប្រវត្តិតស៊ូរបស់បវរកញ្ញា Anna Sueangam-iam បានក្លាយរឿងរ៉ាវជំរុញទឹកចិត្តទៅដល់មនុស្សជាច្រើន ឱ្យខិតខំជម្នះភាពលំបាក ដើម្បីឈោងចាប់ក្ដីស្រមៃរបស់ខ្លួន៕
























ប្រែសម្រួល៖ សន្យា
ចុចអាន៖ ហេង សុទ្ធនិស្ស័យ បញ្ជាក់មូលហេតុមិនទៅប្រកួត Miss Eco International លើឆាកអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


