Connect with us

ជីវិតកម្សាន្ដ

មកុដ Miss Grand Cambodia 2022 ច្នៃអស់លុយកប់ក្ដោង រំលេចទាំងអត្តសញ្ញាណជាតិ កំពុងជួបរឿងចម្រូងចម្រាស

បានផុស

នៅ

កាលពីរាត្រីម្សិលមិញនេះ ផេកផ្លូវការ Miss Grand Cambodia 2022 បានបង្ហាញមកុដក្នុងកម្មវិធី ដែលមានតម្លៃ២៥ម៉ឺនដុល្លារ និង​ពន្យល់​ខ្លះៗពី​រចនាបថ​​ឆ្លុះ​បញ្ចាំង​ពី​អត្តសញ្ញាណ​ជាតិ​នៃ​ព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​នោះ​ដែរ​ មហាជន​ដែល​គាំទ្រ Miss Grand Cambodia 2022 មួយ​ចំនួន​ហាក់​មិនយល់​ស្រប​ និង​បញ្ចេញ​មតិ​ថា​ មកុដ​នេះ​បានចម្លង​តាម Miss Planet International ទៅវិញ។ ខណៈ​អ្នក​ខ្លះ​ថា ​មកុដ​នេះ​គឺ​មនុស្ស​តែ​មួយ​ធ្វើ​ដូច្នេះ​ទើប​ស្រដៀង​ ឬ​ដូចគ្នា។ ប៉ុន្តែ​ទោះ​ស្រដៀងឬដូចគ្នា តែមកុដ​នេះក៏​បាន​រំលេច​ពី​អត្តសញ្ញាណ​ជាតិ ​និង​មាន​ក្បូរក្បាច់​រចនា​នៃ​ប្រាង្គប្រាសាទ​អង្គរវត្ត​មកជាមួយ។

ទន្ទឹម​នោះ​ដែរ​ ផេក Miss Grand Cambodia 2022 បាន​សរសេរ​សារ​យ៉ាង​វែង​អន្លាយ​ថា ” សូមបង្ហាញ​មកុដ​ជា​ផ្លូវការ​របស់ Miss Grand Cambodia 2022 ដែល​មាន​តម្លៃ​២៥ម៉ឺនដុល្លារ​អាមេរិក​ ​ឆ្លុះ​បង្ហាញ​អំពី​អត្តសញ្ញាណ​ជាតិ​នៃ​ព្រះរាជាណាចក្រកម្ពុជា។ តួ​មកុដ​ធ្វើ​អំពី​ផ្លាក​ទីន​ទឹក​ប្រាំពីរ និង​រចនាបថ​ក្បាច់​ប្រាសាទអង្គរវត្ត ប្រើ​ពេជ្រ​សុទ្ធ​ទឹកD ប្រាំពីរលីកន្លះចំនួន ៥គ្រាប់ និង​ពេជ្រ ៣លីចំនួន៥០០គ្រាប់។ ត្បូងទទឹម​បរ​ប៉ៃលិន​ចំនួន៥០គ្រាប់​ ដែល​មាន​ទឹក​ក្រហម​ក្រមៅ​ចាស់​ ​បាន​រក្សា​ទុក​តាំង​ពី​ឆ្នាំ១៩៨៦។ ចំពោះ​អត្ថន័យ​របស់​មកុដ ​និង​ធ្វើការ​បកស្រាយ​នៅ​លើ ​VIDEO ​បន្ទាប់​ ។”

យ៉ាងណាមិញ​ អ្នកគាំទ្រ​នៅតែ​មាន​ភាព​ចម្រូងចម្រាស​គ្នា​ខ្លាំង ​លើ​​បណ្ដាញ​សង្គមមិន​ទាន់​ចប់ ​ព្រោះ​នៅ​សង្ស័យ​ថា​មកុដ Miss Grand Cambodia 2022 ឆ្នាំនេះ លួច​ចម្លង​គ្នា។ ខណៈ​អ្នក​ខ្លះ​ ហាក់​សំដែង​ការ​គាំទ្រ​ និង​សំណូមពរ​ឲ្យ​រៀបចំ​ឆាក​សម​នឹង​មកុដ​ផង​ដែរ។ ទោះ​យ៉ាងណា មកដល់ពេលនេះ ​ពុំ​ទាន់​មាន​ការ​បកស្រាយ​លម្អិត​ពី​ផេក Miss Grand Cambodia 2022 នូវ​ឡើយ​ទេ។ បើ​ទោះបី​ជា​មហាជន​កំពុង​តែ​បញ្ចេញ​មតិ​ព្រោងព្រាត​ លើ​មកុដ​តម្លៃ​ខ្ទង់​ម៉ឺនដុល្លារ​នេះ ​និង​ថែម​ទាំង​មាន​ក្បូរក្បាច់​រចនា​យ៉ាង​វិសេសវិសាល​ថែម​ទៀត​ផង។

គួរ​បញ្ជាក់​ដែរ​ថា Miss Grand Cambodia 2022 ឆ្នាំនេះ នឹងធ្វើឡើងនៅថ្ងៃ ពុធ ទី ២៤ ខែ សីហា ​បន្ទាប់​ពី​ដំណើរ​កម្សាន្ត របស់​បវកញ្ញា​កម្ពុជា​ទៅ​កាន់​ប្រាសាទ​សំបូរ​ព្រៃ​គុក ទើប​បញ្ចប់​កាល​ពី​ពេល​ថ្មីៗ​៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម១០ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សមាគមសិល្បករខ្មែរ​ នឹងនាំយកថវិកាពីសប្បុរសជនជូនកងទ័ពឆាប់ៗ ខណៈ «មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ដំណាក់កាលទី១​ ទើបបិទបញ្ចប់

Sokha Hotels

ព័ត៌មានពេញនិយម