Connect with us

ជីវិតកម្សាន្ដ

សុវត្ថិ ឌីធារិកា ប្រាប់ពីមូលហេតុដែលធ្វើបុណ្យ​ខួប១០០ថ្ងៃជូនឪពុក-ម្តាយ តែមួយព្រឹក

បានផុស

នៅ

គិតមកដល់ពេលនេះ លោកឪពុកនិងអ្នកម្តាយជាទីស្រលាញ់របស់តារាចម្រៀង សុវត្ថិ ឌីធារិកា បានចែកឋានទៅមានរយ:១០០ថ្ងៃហើយ ខណ: សុវត្ថិ ឌីធារិកា ក៏បានរៀបចំពិធីបុណ្យគម្រប់ខួប១០០ ដើម្បីឧទ្ទិស កុសកដល់អ្នកមានគុណទាំង២ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការបញ្ជាក់ឲ្យដឹងពីតារាស្រី សុវត្ថិ ឌីធារិកា បាននិយាយថា ពិធីបុណ្យគម្រប់ខួប១០០ដើម្បីឧទ្ទិសកុសកដល់អ្នកមានគុណទាំង២របស់នាង គឺបានបញ្ចប់កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។ ប៉ុន្តែសម្រាប់ពិធីបុណ្យ១០០ថ្ងៃនេះ មិនបានរៀបចំឡើងធំដុំទេ ពោលគឺធ្វើជាលក្ខណ:គ្រួសារតែមួយព្រឹកប៉ុណ្ណោះ។

កញ្ញា សុវត្ថិ ឌីធារិកា បានបន្តទៀតថា មូលហេតុដែលនាងធ្វើពិធីបុណ្យ១០០ថ្ងៃជូនលោកឪពុកអ្នកម្តាយមិនមានលក្ខណ:ធំដុំនេះ ក៏ព្រោះមិនចង់រំខានពេលវេលាដល់បងប្អូន និងមិត្តភក្តិទាំងអស់គ្នា។ សុវត្ថិ ឌីធារិកា បានថ្លែងដូច្នេះថា «ខ្ញុំសូមអរគុណ និងអធ្យាស្រ័យដល់អ៊ុំ ពូមីង ប្អូនញាតិមិត្តទាំងអស់ ដែលបានអញើញចូលរួមពិធីបុណ្យ១០០ថ្ងៃរបស់ប៉ាម៉ាក់ខ្ញុំ ដែលបានបញ្ចប់ដោយរលូន»។

តារាចម្រៀង សុវត្ថិ ឌីធារិកា បានបន្តថា ខ្ញុំសូមអភ័យទោសចំពោះបងប្អូនញាតិមិត្តទាំងអស់ដែលនាងខ្ញុំមិនបានអញើញ និងជំរាបបុណ្យពីព្រោះនាងខ្ញុំធ្វើជាលក្ខណៈគ្រួសារតែមួយព្រឹក និងមិនហ៊ានរំខានបងប្អូនដែល​ស្រលាញ់​រាប់អានច្រើននោះទេ។ ខ្ញុំពិតជាអរគុណខ្លាំងណាស់សន្ដានចិត្តអាណិតស្រលាញ់របស់បងប្អូន និងភ្ញៀវកិត្តិយសដែលអញើញចូលរួមពិធីបុណ្យ១០០ថ្ងៃ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ តារាចម្រៀងស្រី សុវត្ថិ ឌីធារីកា មានទុក្ខជាទម្ងន់ដោយសារតែលោកឪពុក និងអ្នកម្ដាយជាទីស្រលាញ់ត្រូវបាត់បង់ជីវិតព្រមគ្នាក្នុងហេតុការណ៍ក្រឡាប់រថយន្ត​នៅស្រុកឆែប ខេត្តព្រះវិហារ។ ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រ និងមិត្តភក្តិរួមអាជីពសិល្ប:ជាច្រើនបង្ហាញការចូលរួមរំលែកទុក្ខ និងរន្ធត់ចិត្តខ្លាំងនូវការបាត់បង់ដ៏ធំធេង គឺឪពុកនិងអ្នកម្តាយ សុវត្ថិ ឌីធារិកា ដោយគ្មាន​ថ្ងៃវិលត្រឡប់៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម