ជីវិតកម្សាន្ដ
ទ្រាំលែងបាន! ស៊ូ ស៊ីរីកា ព្រមានវិធានការផ្លូវច្បាប់ចំពោះបុគ្គលណា ដែលបំផ្លាញកិត្តិយសខ្លួន
តារាចម្រៀងចង្កេះអង្រ្កងកញ្ញា ស៊ូ ស៊ីរីកា បានផ្ទុះប្រតិកម្មដោយធ្វើការព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលរូបណាដែលបានព្យាយាមតាមបំផ្លាញកិត្តយសថ្លៃថ្នូររបស់ខ្លួនផ្ទុយពីការពិត។
ការព្រមានរបស់តារាចម្រៀងកញ្ញា ស៊ូ ស៊ីរីកា នេះបានធ្វើឡើងភ្លាមៗបន្ទាប់ពីមានម្ចាស់គណនីហ្វេសប៊ុកមួយបានចូលទៅធ្វើការខមិនពីក្រោយនូវកាចុះផ្សាយព័ត៌មានមួយដែលបានរសរសេរចុះផ្សាយពីរូបនាងក្នុងអត្ថន័យល្អ និងលើកសរសើរ។ ប៉ុន្តែស្រាប់មាននារីម្នាក់បានរិះគន់ ស៊ូ ស៊ីរីកា ថា «ចេះតែចុះហ្មង នៅលីវអី កូនមួយហើយ»។

បន្ទាប់ពីមានការខមិនបែបនេះ តារាស្រី ស៊ូ ស៊ីរីកា ដោយមិនបានបង្អង់យូរទេនាងបានចេញមុខប្រតិកម្មឆ្លើយតបទាំងក្តៅចិត្តថា «ដឹងច្បាស់ម្លេសថាខ្ញុំកូន១ សម្តីសំដៅអ៊ីចឹង បើគេប្តឹងកុំថាគេមួយម៉ាត់ប្តឹងៗ បើអ្នកឯងអត់ដកពាក្យហ្នឹងចេញឬសុំទោសខ្ញុំ ត្រៀមទៅ រិះគន់អ្វីខ្ញុំទ្រាំបាន តែពាក្យនេះបំភ្លៃការពិត ប៉ះពាល់កិត្តិយសខ្ញុំ»។

ភ្លាមៗក្រោយពីការព្រមានរបស់ ស៊ូ ស៊ីរីកា គេឃើញម្ចាស់គណនីហ្វេសប៊ុករូបនោះក៏បានចេញមុខសុំទោស និងបានដកពាក្យដែលខ្លួនបានសរសេរខមិននោះចោលវិញ។ ក្នុងនោះក៏បានសរសេរសារថា «សុំទោសផងបងស្រីដោយខ្ញុំបានចូលខមិនលេងដែលប្រើពាក្យពេចន៍មិនសមចូលក្នុងខមិនសុំបងអាស្រ័យផងបងស្រី ស៊ូ ស៊ីរីកា ។

ជាការឆ្លើយតបចំពោះការសុំទោសនេះតារាចម្រៀង ស៊ូ ស៊ីរីកាក៏បានតបតវិញដូច្នេះថា «ខ្ញុំលើកលែងឱ្យម្តងចុះ អ្នកណាក៏ដោយបើគិតថាបំផ្លាញកិត្តិយសខ្ញុំទៀត ខ្ញុំលែងមានមេត្តាធម៌ហើយ ពាក្យថា តារា មិនមែនត្រូវទ្រាំគ្រប់យ៉ាងទេ ពាក្យណាខ្ញុំអាចទប់បាន ពាក្យនេះមិនមែនលែងសើចបានទេហើយបើនិយាយពីចិត្តធ្ងន់ខ្ញុំធ្ងន់មកយូរហើយ »៕
អត្ថបទ៖ ចាន់រ៉ា


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


