ជីវិតកម្សាន្ដ
អ្នកគាំទ្រចង់ឲ្យ Prang និង Prama ក្លាយជាគូស្នេហ៍ពិតៗ
បន្ទាប់ពីថតរូបពាក់អាវគូស្នេហ៍ជាមួយគ្នា តារាសម្ដែង Prang និង Prama Imanotai ត្រូវអ្នកគាំទ្រចង់ឲ្យស្រលាញ់គ្នាមែនទែន ព្រោះអ្នកទាំងពីរទើបតែប្រកាសប្រេះឆាជាមួយអ្នកចាស់ និងលីវដូចគ្នាថែមទៀត។



ជាមួយគ្នានេះដែរ អ្នកគាំទ្រនិងមហាជនជាច្រើនចាប់អារម្មណ៍នឹងឈុតដែលគូនេះពាក់មកព្រមគ្នា ខណៈកាលពីម្សិលមិញនេះ នៅលើ Instagram របស់នាង បានបង្ហោះរូបភាពជាមួយ Prama ព្រមជាមួយខេបសិនថា spy lip gloss #ខ្ញុំនឹងស្លៀកពាក់ដដែលៗ។ ជាការពិតណាស់ ក្នុងរូបភាពនេះ ពួកគេទាំងពីរស្លៀកពាក់ដូចគ្នាខ្លាំងណាស់ សឹងតែថាពួកគេបានណាត់គ្នាស្លៀកពាក់ផង។


ក្រោយពីការបង្ហោះនេះត្រូវបានផ្សព្វផ្សាយ មានមហាជនជាច្រើនបានបញ្ចេញមតិទៅលើរូបនោះ សុទ្ធតែគាំទ្រចង់ឲ្យតួប្រុសស្រីក្នុងរឿង “បុព្វេសន្និវាស” ស្រលាញ់គ្នាពិតៗ។ ក្នុងនោះមនុស្សជាច្រើនបានបញ្ចេញមតិដូចៗគ្នាថាទាំង Prang និង Prama សុទ្ធតែនៅលីវដូចគ្នា ហើយទើបតែប្រកាសបែកពីសង្សារចាស់រៀងៗខ្លួន។ ដូច្នេះអ្នកទាំងពីរគួរភ្ជាប់ទំនាក់ទំនងគ្នា។ តើអាចទេ? ប្ដូរពីមិត្តភាពមកស្រលាញ់គ្នាដូចភាពយន្តដែលពួកគេធ្លាប់សម្ដែងរួមគ្នាជាដើម។



យ៉ាងណាមិញ ទស្សនិកជន ជាពិសេសហ្វេនៗរបស់អ្នកទាំងពីរ កំពុងតែមើលថាទំនាក់ទំនងនឹងទៅជាយ៉ាងណាបន្តទៀត។ ព្រោះកន្លងមកគេតែងឃើញគូនេះ បង្ហាញពីភាពជិតស្និទ្ធ និងចៃដន្យពាក់អាវស ខោខូវប៊យដូចគ្នា។ សូម្បីតែស្ថានភាពអ្នកទាំងពីរ គ្រាន់តែជាបងប្អូន មិត្តរួមការងារក្ដី តែក្រោមការបង្ហោះកន្លងមក គូនេះតែងសរសើរគ្នាទៅវិញទៅមកជានិច្ច៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Kimberly បង្ហាញរូបរាងថ្មី ដើម្បីត្រៀមស្លៀកឈុតកូនក្រមុំ (មានវីដេអូ)
ចុចអាន៖១០ សន្លឹក ពី Bella Ranee ក្រោយប្រកាសខ្លួននៅលីវ កាន់តែស្រស់ស្អាតជាងមុន
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


