ជីវិតកម្សាន្ដ
Kimberly បង្ហាញរូបរាងថ្មី ដើម្បីត្រៀមស្លៀកឈុតកូនក្រមុំ (មានវីដេអូ)
តារាសម្ដែងស្រី Kimberley បង្ហោះរូបភាព និងឃ្លិបនៅលើបណ្ដាញសង្គម Instagram ធ្វើឲ្យអ្នកគាំទ្របានចុចបេះដូងពេញចិត្ត និងសរសើរពីរូបរាងថ្មីថាស្អាតខ្លាំងណាស់ ខណៈពេលនេះ នាងកំពុងថែខ្លួន ត្រៀមស្លៀកឈុតកូនក្រមុំ។

ជាមួយគ្នានេះដែរ សម្រស់របស់តារាស្រីរូបនេះក៏កាន់តែស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ ជាក់ស្ដែងដូចជារូបភាព និងឃ្លិបចុងក្រោយដែល Kimberly ស្ថិតក្នុងឈុតហាត់ប្រាណ។ មួយតួខ្លួននេះ ពិតជាអស្ចារ្យ និងប្លែកខ្លាំង។ សូម្បីតែគ្រូបង្វឹកក៏សរសើរនាងថាពូកែ និងមានការព្យាយាមមិនធម្មតានោះទេ។ នេះក៏ដោយសារតែនាងមានការតាំងចិត្តខ្ពស់ និងមានវិន័យក្នុងការហាត់ប្រាណជាបន្តបន្ទាប់។

ទន្ទឹមនោះដែរ មហាជនជាច្រើនកំពុងតែរង់ចាំថ្ងៃពិសេសរបស់ Kimberly រហូតមានអ្នកខ្លះរាប់ថ្ងៃជំនួសនាង ដើម្បីចង់ឃើញ Kimberly ស្លៀកឈុតរៀបការយ៉ាងស្រស់ស្អាតថែមទៀត។

គួរបញ្ជាក់ដែរថា មួយរយៈនេះគេសង្កេតឃើញថា Kimberly ហាក់បញ្ចេញរាងក្នុងរូបភាពសិចស៊ី និងលេចលើក្រោមឲ្យសាធារណជនបានទស្សនាញឹកញាប់។ ជាពិសេសនោះគឺ លេចឮព័ត៌មានថានាងខំប្រឹងថែសុខភាព និងរូបរាង ដើម្បីត្រៀមស្លៀកឈុតកូនក្រមុំដ៏ស្រស់ស្អាត នាពេលខាងមុខនេះផងដែរ៕
សូមទស្សនារូបភាពដែល Kimberly បានបង្ហោះលើបណ្ដាញសង្គមខាងក្រោម៖



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Pancake ត្រូវគេដាក់រហស្សនាមថា “កំពូលតារាបង្ហាញម៉ូដពិភពលោក” កម្រមានរឿងអាស្រូវ
ចុចអាន៖១០ សន្លឹក ពី Bella Ranee ក្រោយប្រកាសខ្លួននៅលីវ កាន់តែស្រស់ស្អាតជាងមុន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


