ជីវិតកម្សាន្ដ
Angelababy រងពាក្យរិះគន់ធ្ងន់ៗ ក្រោយបែកធ្លាយវីដេអូជក់បារី
កំពូលតារាសម្ដែងស្រីរបស់ប្រទេសចិន នាង Angelababy រងការរិះគន់ឥតសំចៃ និងត្រូវបានមហាជនចោទប្រកាន់ពីបទសាងរឿងអាស្រូវ ក្រោយឃ្លីបជក់បារីរបស់នាងបែកធ្លាយ បង្កឱ្យមានការជជែកវែកញែកពាសពេញអ៊ីនធឺណិត។

កាលពីពេលថ្មីនេះៗ អ្នកសរសេរប្លុកម៉ូដ Bingo Hu បានបញ្ចេញវីដេអូខ្លីមួយនៅលើ Weibo ដែលបង្ហាញពីសកម្មភាពរបស់ Angelababy ជក់បារីពេលកំពុងនិយាយជាមួយមិត្តភក្តិនៅក្នុងផ្ទះល្វែងមួយ។ មិនប៉ុន្មាននាទីផង វីដេអូនេះបានរីករាលដាលពេញបណ្ដាញសង្គម ហើយត្រូវបានគេចុលមើលជាង ១២០លានដង ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។

ក្រោយឃ្លីបជក់បារីបែកធ្លាយភ្លាម តារាម៉ូដែលវ័យ ៣៣រូបនេះ ទទួលពាក្យរិះគន់ធ្ងន់ៗ ទៅលើសកម្មភាពរបស់នាងភ្លែត។ មហាជនជាច្រើននិយាយថា ទោះបីការការជក់បារីមិនបំពានច្បាប់ក៏ដោយ ប៉ុន្តែក្នុងនាមជាតារា អ្វីដែលនាងធ្វើនឹងក្លាយជាគំរូអាក្រក់ដល់អ្នកគាំទ្ររបស់នាង។

ទោះជាមានអ្នករិះគន់ច្រើនយ៉ាងណាក្ដី ក៏អ្នកគាំទ្ររបស់ Angelababy មួយចំនួន នៅតែចេញមុខមកការពារនាង ដោយពួកគេលើកឡើងថា តារាស្រីរូបនេះបានជក់បារីនៅកន្លែងឯកជន ពុំបង្កផលប៉ះពាល់ដល់នរណាឡើយ ហើយនាងមានសិទ្ធិជក់វាក្នុងរង្វង់មិត្តភក្តិរបស់នាង។
យ៉ាងណាមិញ សាធារណជនជាច្រើន នៅតែចាត់ទុកទង្វើរបស់ Angelababy ជារឿងអាស្រូវ មិនគួរឱ្យកើតមានទាល់តែសោះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ គម្រប់ខួប ៤១ឆ្នាំ ហ្វាន ពីងពីង បង្ហាញសម្រស់ស្អាតដូចទេពធីតា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


