ជីវិតកម្សាន្ដ
សេដ្ឋីឡាវដែលថតរូបជាមួយ Bella ត្រូវអ្នកគាំទ្រចង់ឲ្យជាគូស្នេហ៍ពិត
កាលពីពេលថ្មីៗនេះ Bella បានថតរូបជាមួយពាណិជ្ជករវ័យក្មេងមកពីប្រទេសឡាវ ខណៈអ្នកលេងអ៊ីនធឺណិតជាច្រើនសម្រុកចូលទៅបញ្ចេញមតិគាំទ្រ ចង់ឲ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍ពិតៗ។

ជាមួយគ្នានេះដែរ នៅក្នុងពិភពអនឡាញបានលេចរូបភាពគួរឲ្យចាប់អារម្មណ៍របស់តារាស្រី Bella Ranee ថតរូបជាមួយអ្នកជំនួញសង្ហាមកពីប្រទេសឡាវ ដោយបង្ហោះក្នុង TikTok ។ ភ្លាមៗអ្នកគាំទ្រជាច្រើន បានសម្រុកចូលទៅបញ្ចេញមតិនិងលើរូបនោះ និងចែកចាយថែមទៀតផង។


ក្នុងនោះដែរ អ្នកនិយមលេងអ៊ីនធឺណិតបានទម្លាយព័ត៌មានរបស់អ្នកជំនួញវ័យក្មេងរូបនេះថា គាត់ជានរណា? ដោយនិយាយថា បុរសសង្ហាក្នុងឃ្លិបនោះគឺលោក បាវ វិន ជាអ្នកជំនួញដ៏សង្ហាមកពីប្រទេសឡាវ និងមានអ្នក Follow ជាង ៧សែននាក់នៅលើ TikTok គាត់គឺជាសប្បុរសជនជួយជនក្រីក្រ ដែលជាកន្លែងដែលគាត់បានជួប Bella និងបានធ្វើការជាមួយគ្នាជាពិធីកររបស់ធនាគារ LDB ឬធនាគារអភិវឌ្ឍន៍ឡាវ។


ត្បិតថាមានហ្វេនៗនិងមនុស្សជាច្រើនផ្គូផ្គងឲ្យស្រលាញ់គ្នា ក្រោយពីបានឃើញរូបគូនេះហើយក្ដី តែយ៉ាងណា គ្រប់គ្នាមានតែរងចាំមើលភាគបន្តថា តើនេះពិតដូចរូបភាពដែលឃើញឬយ៉ាងណា? ព្រោះបុរសអ្នកជំនួញរូបនេះ មិនត្រឹមសង្ហាទេលោកក៏ជាសេដ្ឋីវ័យក្មេងប្រចាំប្រទេសឡាវថែមទៀតផង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ភរិយា Weir ត្រូវមហាជនព្រមានថា កុំធ្វើសកម្មភាពបែបនេះ បើកំពុងពរពោះ
ចុចអាន៖សម្រស់ Mai Davika ថតរូបជាមួយតារាល្បីៗនៅអ៊ីតាលី ឃើញហើយប្លែកខ្លាំង

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ១៧ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា