ជីវិតកម្សាន្ដ
ភរិយា Weir ត្រូវមហាជនព្រមានថា កុំធ្វើសកម្មភាពបែបនេះ បើកំពុងពរពោះ
កាលពីពេលថ្មីៗនេះ ភរិយា Weir គឺ Vicky Pemonya បានធ្វើដំណើរកម្សាន្តវិស្សមកាលដោយការថ្មើរជើងតាមព្រៃភ្នំ និងព្រែក ខណៈនាងកំពុងពរពោះកូនដំបូង។
អ្វីដែលមហាជនជាច្រើនព្រួយបារម្ភខ្លាំង ក្រោយមិត្តជិតស្និត Weir គឺលោក Nat Atirut បានធ្វើ Vlog មួយថ្ងៃជាមួយ Vicky បង្ហោះនៅលើ Channel N និងបានឃើញរូបភាពរបស់ភរិយា Weir កំពុងដើរឡើងភ្នំទាំងមេឃទើបនឹងភ្លៀង និងរអិលថែមទៀតផង។ ភ្លាមៗនោះដែរ នាងក៏បានធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភជាខ្លាំង និងបានចេញការព្រមានដ៏ធំដល់ម្ដាយវ័យក្មេងរូបនេះថា ប្រយ័ត្នរអិល ហាមឡើងចុះភ្នំគ្រោះថ្នាក់ណាស់ កុំបន្តសកម្មភាពបែបនេះ ពេលកំពុងពរពោះកូនដំបូង។

យ៉ាងណាមិញ Vicky បាននិយាយក្នុងឃ្លីបថា នាងដើរយឺតៗទេហើយក៏ដើរស្រួលដូចបានហាត់ប្រាណ។ តាមពិតស្ត្រីមានផ្ទៃពោះក៏អាចធ្វើលំហាត់ប្រាណបានដែរ ដើរយឺតក៏ល្អសម្រាប់សុខភាព។ ដោយសារតែអ្វីដែលអ្នកញ៉ាំ ត្រូវដើរ និងហាត់ប្រាណខ្លះ ដើម្បីឲ្យកុមាររឹងមាំពីក្នុងពោះមក។ ចំណែកមិត្តជិតស្និទ្ធ Weir ក៏បាននិយាយថា កុំឲ្យនាងរុញខ្លួនឯងខ្លាំងពេកព្រោះលោកបារម្ភពីប្អូនស្រីក្នុងពោះ ។

ក្នុងនោះក៏នៅតែមានមហាជននិយាយលើកឡើងថា មនុស្សស្រីមានផ្ទៃពោះមានរឿងដែលយើងមើលមិនឃើញ សូម្បីតែស្រែចម្ការក៏មិនឲ្យធ្វើដែរ។ ប៉ុន្តែបើមិនអាចជៀសបានទេ ចូរដាក់អំបោះនៅសងខាងពោះ នឹងជួយមិនឲ្យជួបរឿងអាក្រក់ចូលមក។ ពួកយើងសង្ឃឹមថា អ្នកទាំងអស់គ្នាជួបតែសេចក្តីសុខ សុវត្ថិភាព។


គួររឭកដែរថា តារាសម្តែង Weir Sukolwat គឺមនុស្សដែលចូលចិត្តសកម្មភាពផ្សងព្រេងបំផុត ដោយដើរការឡើងភ្នំចុះតាមព្រែក មិនដែលបោះបង់សូម្បីតែដំណើរកម្សាន្តណាមួយ។ ដូច្នេះ Vicky ដែលជាភរិយា ក៏ត្រូវចូលចិត្តសកម្មភាពនេះតាមស្វាមីដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Pancake កាន់តែកើនប្រជាប្រិយភាពខ្លាំងក្លា ទោះរៀបការហើយក្ដី
ចុចអាន៖មហាជនព្រួយបារម្ភ ក្រោយម្ដាយ Nadech ទម្លាយឃ្លិប និងរូបភាពទឹកជំនន់លិចផ្ទះកាន់តែខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


