ជីវិតកម្សាន្ដ
Brooke Shields អតីតតួថតឲ្យទស្សនាវដ្ដី Playboy នៅអាយុ ១២ ឆ្នាំ
Brooke Shields គឺជាតារាសម្ដែងនិងតារាបង្ហាញម៉ូដជនជាតិអាមេរិកាំងម្នាក់ បច្ចុប្បន្នអ្នកស្រីមានអាយុ៥៧ឆ្នាំហើយ។ ប៉ុន្តែសម្រស់វិញ នៅតែគួរឲ្យគយគន់ មិនប្រែប្រួលឡើយ។

អ្នកស្រីចាប់ផ្ដើមប្រឡូកក្នុងវិថីសិល្បៈតាំងពីអាយុ ១១ខែមកម្ល៉េះ ពិតណាស់នេះជាការរៀបចំរបស់ម្ដាយ Brooke Shields គឺអ្នកស្រី Teri Shields ។ ក្រោយមកអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺការសម្ដែងក្នុងរឿង “Pretty Baby” រឿងនេះគេសម្ដែងអំពីការដេញថ្លៃព្រហ្មចារីកុមារ ឬការលក់ដូរកុមារ ដើម្បីបម្រើសេវាកម្មផ្លូវភេទ កាលណោះ អ្នកស្រី Brooke Sheilds ទើបតែមានអាយុ ១២ឆ្នាំតែប៉ុណ្ណោះ គាត់មិនត្រឹមតែថតរឿងអាសអាភាសទេ Teri Shields ថែមទាំងឲ្យគេថតកូនរបស់ខ្លួនដាក់ចូលទៅក្នុងទស្សនាវដ្ដី “Playboy” ហៅថា “Sugar n Spice” ទៀតផង។

អ្នកប្រាកដជាលាន់មាត់ ឬគិតហើយថា Teri Shields ជាម្ដាយប្រភេទបែបណា ទើបជំរុញកូនឲ្យថតនិងសម្ដែងរឿងមិនសមរម្យបែបនេះ? ចម្លើយគឺ “ភាពល្បីល្បាញ” អ្នកស្រី Teri ដែលជាម្ដាយនោះគាត់យល់ឃើញថាកូនស្រីតែមួយរបស់គាត់មានសម្រស់ស្រស់ស្អាតប្លែក ចង់ឲ្យ Brooke មានភាពសកម្មនៅក្នុងសិល្បៈជាខ្លាំង ទើបគាត់ខិតខំយ៉ាងណាឲ្យអាជីពរបស់នាងដើរទៅមុខនិងលេចធ្លោ។ ដូចបំណងមែន Brooke shield ក៏ក្លាយជាតារាហូលីវូដ និងមានទ្រព្យសម្បត្តិសរុបប្រហែល ៤០លានដុល្លារ យ៉ាងណាក្ដី កុមារភាពរបស់នាងនៅតែជារឿងអសោចមិនអាចលុបបាននឹងទឹកប្រាក់ប៉ុន្មានលាននោះទេ Brooke ត្រូវរស់នៅជាមួយការចងចាំមិនល្អជាច្រើនពេញមួយជីវិត។ ដំបូងៗអ្នកស្រីមិនទាន់អាចទទួលយកនូវអ្វីដែលកើតឡើងបានទេ អ្នកស្រីនៅតែមានវិប្បដិសារីមករាប់សិបឆ្នាំ ទន្ទឹមនឹងនោះ Brooke មានជំងឺបាក់ទឹកចិត្ត គិតចង់សម្លាប់ខ្លួនជារឿយៗ សំណាងល្អអ្នកស្រីមានក្រុមគ្រួសារដ៏កក់ក្ដៅមួយចាំផ្ដល់កម្លាំងចិត្តរាល់ពេលមានបញ្ហាទើបគាត់លែងគិតខ្លីមានតែកម្លាំងចិត្តនិងភាពសប្បាយរីករាយជានិច្ច។

៤០ឆ្នាំកន្លងផុតទៅ Brooke Shields បានផ្លាស់ប្ដូរទាំងស្រុងទៅលើគំនិតរបស់គាត់ ដោយមានអារម្មណ៍មោទនភាព និងមានភាពជឿជាក់ជំនួសវិញនូវអ្វីដែលគាត់បានបន្សល់ទុកកាលពីកុមារភាព។ ឥលូវជីវិតអ្នកស្រីពោរពេញដោយក្ដីសុខ និងសុភមង្គលទាំងផ្លូវកាយទាំងផ្លូវចិត្ត ជាមួយស្វាមីល្អម្នាក់ និងកូនស្រីជាទីស្រលាញ់២នាក់គឺ Rowan Francis Henchy និង Grier Hammond Henchy៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖Angelina Jolie ចោទប្រកាន់អតីតស្វាមី Brad Pitt ប្រើអំពើហិង្សាកាលពី ៦ ឆ្នាំមុន
តារាសម្តែង Angelina Jolie បានចោទប្រកាន់អតីតស្វាមីលោក Brad Pitt ថាច្របាច់ ក អ្នកស្រី និងប្រើអំពើហិង្សាទៅលើកូនៗ ក្នុងអំឡុងពេលជិះយន្តហោះឯកជនកាលពីឆ្នាំ ២០១៦។

បើយោងតាមឯកសារតុលាការដែលទម្លាយពីក្រដាសបណ្តឹងប្រឆាំងលែងលះគ្នាថ្មីមួយទៀតរបស់អ្នកស្រី Angelina Jolie កាលពីថ្ងៃអង្គារក៏បានចោទប្រកាន់អតីតស្វាមីផងដែរថា បានចាប់ក្បាលអ្នកស្រីរុញផ្ទប់នឹងជញ្ជាំងថែមទៀតផង ។
ក្នុងបណ្តឹងនោះបានបន្ថែមទៀតថា Brad Pitt ក៏បានប្រើប្រាស់អំពើហិង្សាទៅលើកូនៗអ្នកស្រីនៅ ពេលដែលក្មេងៗចូលមកព្យាយាមការពារអ្នកស្រី Angelina ខណៈហេតុការណ៍នោះបានធ្វើឲ្យអ្នកស្រីរបួសខ្នង និងកែងដៃ ចំណែកឯកូនអ្នកស្រីម្នាក់ទៀតរបួសនៅលើផ្ទៃមុខ ។

គួរបញ្ជាក់ថា តារាហូលីវូដ Angelina Jolie ក៏ធ្លាប់ប្ដឹងអតីតស្វាមីរូបនេះផងដែរពីបទព្យាយាមក្លែងជាជនរងគ្រោះដើម្បីគ្រប់គ្រងភាគហ៊ុនរោងចក្រស្រាទំពាំងបាយជូរ Château Miraval តែម្នាក់ឯង ដែលវាជាទ្រព្យរបស់ពួកគេធ្លាប់សាងរួមគ្នាអស់ពេលជាច្រើនឆ្នាំ ៕
ប្រែសម្រួលដោយ ៖ នាងតូច
ចុចអាន៖Kim Kardashian រងការពិន័យប្រាក់ ១.២៦ លានដុល្លារ ក្រោយផ្សព្វផ្សាយលុយអេឡិចត្រូនិក
ចុចអាន៖ភរិយា Justin Bieber ចែករំលែកបទពិសោធន៍រឿងលើគ្រែជាមួយស្វាមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


