Connect with us

ជីវិតកម្សាន្ដ

តារាចម្រៀង ម៉េង ប៊ុនឡូ រន្ធត់ចិត្តខ្លាំង ខណ:អ្នកម្ដាយជាទីស្រលាញ់ទទួលមរណភាព

បានផុស

នៅ

តារាចម្រៀងលោក ម៉េង ប៊ុនឡូ និងក្រុមគ្រួសារនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ កំពុងមានទុក្ខដ៏ក្រៀមក្រំ និងសោកសៅបំផុតបន្ទាប់ពីមានដំណឹងថា អ្នកម្តាយជាទីស្រលាញ់របស់លោកបានទទួលមរណភាពទាំងអាល័យបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះដំណឹងមរណ:ទុក្ខដ៏ក្រៀមក្រំនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រ និងមិត្តភក្តិរួមអាជីពសិល្ប:សម្តែងការសោកស្តាយព្រមទាំងផ្ញើសារចូលរួមរំលែកទុក្ខជាមួយតារាចម្រៀងប្រុសលោក ម៉េង ប៊ុនឡូ ផងដែរ។ ជាក់ស្តែងនៅលើទំព័រហ្វេសប៊ុករបស់លោក ម៉េង ប៊ុនឡូ បានរៀបរាប់ថា «សូមអ្នកម្តាយជាទីស្រឡាញ់របស់កូនទៅឱ្យបានស្ងប់សុខណាម៉ែ ជាតិក្រោយជួបគ្នាទៀតណាម៉ែ»។

ទោះបីជាយ៉ាងណាគេមិនទាន់ដឹងទេថា ម្តាយជាទីស្រលាញ់របស់លោក ម៉េង ប៊ុនឡូ ទទួលមរណភាពដោយសារជំងឺអ្វីឡើយ ខណ:មានទស្សនិកជនមួយចំនួនក៏បានសួរនាំចង់ដឹងផងដែរ។ ក្នុងនោះគេសង្កេតឃើញមិត្តភក្តិរួមសិល្ប:មួយចំនួនបានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម