ជីវិតកម្សាន្ដ
លោក ម៉េង ប៊ុនឡូ ចេញពីមន្ទីរពេទ្យហើយ តែនៅបន្តតាមដាន និងព្យាបាលដោយថ្នាំនៅផ្ទះ
បន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេលជាច្រើនថ្ងៃ តារាសម្តែងល្បីឈ្មោះ លោក ម៉េង ប៊ុនឡូ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញហើយ ប៉ុន្តែត្រូវបន្តតាមដានសុខភាពយ៉ាងម៉ត់ចត់។

បើតាមការបញ្ជាក់ពីតារាកំប្លែង ប្រិមប្រិយ ដែលជាអ្នកនៅក្បែរ និងជួយថែទាំជាបន្តបន្ទាប់ បានឱ្យដឹងថា នៅថ្ងៃនេះ លោក ម៉េង ប៊ុនឡូ ត្រូវបានគ្រូពេទ្យអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យហើយ ប៉ុន្តែត្រូវបន្តព្យាបាលដោយការប្រើថ្នាំ និងតាមដានសុខភាពរយៈពេលប្រហែលមួយសប្តាហ៍បន្ថែមទៀត។
ចំណែកសាមីខ្លួន លោក ម៉េង ប៊ុនឡូ ក៏បានបង្ហាញសារអរគុណទៅកាន់មហាជន និងអ្នកគាំទ្រដែលបានបង្ហាញការព្រួយបារម្ភ និងគាំទ្រគាត់ក្នុងអំឡុងពេលឈឺថា បច្ចុប្បន្នស្ថានភាពសុខភាពបានធូរស្បើយខ្លះហើយ ប៉ុន្តែក្រុមគ្រូពេទ្យណែនាំឱ្យសម្រាកឱ្យបានច្រើន។ ដោយហេតុនេះហើយ លោកមិនទាន់អាចឆ្លើយតបទៅនឹងសារ ឬមតិយោបល់ (comment) បានទាំងអស់នៅឡើយទេ ហើយលោកនឹងធ្វើការផ្សាយផ្ទាល់ (Live) ជូនដំណឹងទៅមិត្តភក្តិ និងអ្នកគាំទ្រវិញ បន្ទាប់ពីសុខភាពបានប្រសើរឡើង។
ដំណឹងនេះត្រូវបានគេចាត់ទុកថាជាព័ត៌មានដ៏ល្អសម្រាប់មហាជនអ្នកគាំទ្រ ដែលបានតែងតែព្រួយបារម្ភពីសុខភាពតារាសម្តែងក្នុងរឿង «ចៅពស់កេងកង» រូបនេះ ខណៈដែលលោកកំពុងស្ថិតក្នុងដំណាក់កាលស្ដារសុខភាពឡើងវិញ។
គួររំលឹកថា ក្នុងអំឡុងពេលសម្រាកព្យាបាល លោក ម៉េង ប៊ុនឡូ ក៏ទទួលបានការឧបត្ថម្ភថវិកាចំនួន ៥,០០០ ដុល្លារអាមេរិក ពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីជួយសម្រាលបន្ទុកថ្លៃព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត្រ។
បច្ចុប្បន្ន តារាសម្តែងរូបនេះកំពុងបន្តព្យាបាលជំងឺដែលទាក់ទងនឹងសរសៃវ៉ែនជើងខាងឆ្វេង ដែលតម្រូវឱ្យមានការវះកាត់ ហើយលោកក៏បានបង្ហាញអារម្មណ៍រំភើប និងអរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ និងជំនួយពីសប្បុរសជនទាំងអស់ ដែលបានចូលរួមគាំទ្រក្នុងពេលលំបាកនេះ៕ ដោយ: ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


