ជីវិតកម្សាន្ដ
ម៉េង ប៊ុនឡូ អាក់ខានសម្តែងច្រើនឆ្នាំ ព្រោះជំងឺមួយស្ទើរបាត់បង់ជីវិត
តារាចម្រៀងសម្បុរស្រអែម ម៉េង ប៊ុនឡូ ក្នុងជំហានលើវិថីសិល្បៈជាច្រើនឆ្នាំ លោកក៏បានសាងភាពល្បីល្បាញមិនធម្មតាដែរ ទាំងក្នុងអាជីចម្រៀង និងវិស័យភាពយន្ត។ ប៉ុន្តែក៏ច្រើនឆ្នាំដែរហើយ ដែលតារាល្បីឈ្មោះរូបនេះ បានបាត់មុខពីអាជីពសិល្បៈគ្មានដំណឹង។


បើទោះបីជាកន្លងមក ពុំធ្លាប់មានអ្នកគាំទ្រណាបានដឹង ថាកាលដែលតារាប្រុសរូបនេះបាត់មុខអាជីពសិល្ប: ជាការសម្រេចដកខ្លួនចេញពីអាជីពនេះ ឬយ៉ាងណាក៏ដោយ ប៉ុន្តែថ្មីៗនេះ លោក ប៊ុនឡូ ស្រាប់តែបង្ហាញខ្លួនជាថ្មីក្នុងវិស័យចាស់(សិល្ប:) បន្ទាប់ពីសម្ងំខ្លួនមួយរយ:។
យ៉ាងណា ដំណើរដើមទងដែលបាត់មុខពីសិល្ប: លោក ម៉េង ប៊ុនឡូ ប្រាប់ឱ្យដឹងតាមរយ:កិច្ចសម្ភាសមួយដោយលោកបញ្ជាក់ថា មូលហេតុ គឺដោយសារតែលោកមានជំងឺម្យ៉ាង ទើបបានខ្លួនពីសិល្ប:មួយរយៈធំបែបនេះ។ តារាចម្រៀងនិងសម្តែងលោក ម៉េង ប៊ុនឡូ បានឱ្យដឹងដែរថា ធ្លាប់មានទស្សនិកជនសួរនាំលោកដែរចំពោះមូលហេតុនៃការបាត់មុខពីអាជីពសិល្ប:ដូចជាការសម្តែងរឿងនិងចម្រៀងជាដើម។
លោក ម៉េង ប៊ុនឡូ បានបញ្ជាក់ថា គ្រាដែលលោកបាត់ខ្លួនមួយរយ:ពេលធំចាប់ពីអំឡុងឆ្នាំ២០០៦ ដោយសារមានជំងឺមួយដែលយើងនឹកស្មានមិនដល់ ហើយជំងឺនេះទៀតសោត គឺប៉ះពាល់សុខភាពមិនអាចថតសម្តែងបានតែម្តង។ លោក ម៉េង ប៊ុនឡូ បាននិយាយថា ជំងឺដែលកើតលើខ្លួនលោកគេហៅថាជំងឺ “លៀនឌីស” ដែលប៉ះពាល់សុខភាពតាំងពីថតរឿងបែបបុរាណហើយគេតម្រូវឱ្យលោកជិះសេះ…។
លោកថា កាលណោះ លោកជិះសេះពុំមែនសេះសម្រាប់ថតទេ គឺជាសេះអ្នកភូមិដែលបណ្តាលឱ្យលោកធ្លាក់ពីលើខ្នងសេះជាច្រើនដង រហូតធ្លាក់ចុងក្រោយធ្វើឱ្យទល់ផ្អកទើបវិវត្តន៍ទៅជាការចុកចាប់ផ្នែកចង្កេះខ្លាំងឡើងៗ និងធ្វើទុកស្ពឹកជើងមួយចំហៀងខ្លួន ទើបលោកសម្រេចទៅរកពេទ្យ។ ខណៈពេលនោះ ពេទ្យតម្រូវឱ្យវះកាត់ព្យាបាល បើមិនដូច្នេះទេប្រឈមមុខនឹងពិការតែម្តង។
លោកបន្ថែមថា ម្យ៉ាងទៀត អំឡុងពេលឈឺចុងចាប់ក្នុងសរសៃឆ្អឹងចង្កេះនោះដែរ លោកមិនត្រឹមតែទៅរកការម៉ាស្សាឬគ្រូចាប់សរសៃនោះទេគឺថែមទាំងលេបថ្នាំផ្សះច្រើនទៀតផង ប៉ុន្តែចុងក្រោយលោកក៏បានសម្រេចវះកាត់តាមការណែនាំនៅមន្ទីពេទ្យប្រទេសថៃ ដោយកាលនោះ ជាជម្រើសចុងក្រោយហើយស្មានតែគ្មានឱកាសដើរបានដូចពេលនេះឡើយ ព្រោះគ្រូពេទ្យថា ទោះបីវះកាត់អាចនឹងពិការតែបើមិនវះកាត់ក៏ពិការបាត់បង់ជីវិតទៀតផង។
គួររំលឹកថា លោក ម៉េង ប៉ុនឡូ គឺជាតារាសម្តែងជើងចាស់ដ៏ល្បីល្បាញមួយរូប ជិត ២ទស្សវត្សរ៍មុន ដោយលោកបានសម្ដែងនៅក្នុងខ្សែភាពយន្ដខ្មែរល្បីៗជាច្រើន ដូចជារឿង ចៅពស់កេងកង; រឿង មន្តមាយា និងមានរឿងភាគជាច្រើនទៀត។ អំឡុងពេលស្ងប់ស្ងាត់ពីអាជីពសម្តែង លោកធ្លាប់បានបង្ហាញខ្លួនម្ដងទៀតក្នុងការសម្ដែងភាពយន្តបទចម្រៀងនិយាយពីខ្សែរជីវិតសម្ដេចតេជោ ហ៊ុន សែន ពីអតីតកាល ដែលផលិតឡើងដោយសមាគមសិល្បករខ្មែរ ក្រោមការដឹកនាំរបស់លោក ហ្វៃ សំអាង ផងដែរ៕ អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ២២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


