ជីវិតកម្សាន្ដ
លោក ម៉េង ប៊ុនឡូ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យកាល់ម៉ែត្រយប់មិញ កំពុងស្ថិតនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់
ដោយមានការខ្នះខ្នែងនិងជួយជ្រោមជ្រែងពីតារាសម្តែងលោក សាវិន ហ្វីលីព ទីបំផុតតារាសម្តែងលោក ម៉េង ប៊ុនឡូ ត្រូវបានបញ្ជូនពីមន្ទីពេទ្យឯកជនមួយកន្លែងទៅដល់មន្ទីពេទ្យកាល់ម៉ែត្រហើយកាលពីយប់មិញដើម្បីត្រៀមវះកាត់សរសៃវ៉ែនជេីងខាងឆ្វេង ។

បើតាមការបញ្ជាក់ពីតារាប្រុសលោក សាវិន ហ្វីលីព បានឱ្យដឹងថាយប់មិញបានអ្នកនាង ប្រឹមប្រិយ នឹង នាយក្រិន បានមកជួយចាត់ចែងបំពេញឯកសារឱ្យលោក ម៉េង ប៊ុនទ្បូ ចូលទៅមន្ទីពេទ្យកាល់ម៉ែត្រដល់ ម៉ោង២អាធ្រាត។
លោក សាវិន ហ្វីលីព បានបន្ថែមទៀតថាមកដល់ម៉ោ ងនេះតារាសម្ដែង ម៉េង ប៊ុនទ្បូ កំពុងស្ថិតនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យកាល់ម៉ែត្រខណ:មហា ជនជាច្រើនបានជូនពរឱ្យឆាប់ជាសះស្បើយពីជំងឺនិ ងឆ្លងផុតគ្រោះថ្នាក់ផងដែរ។
ប្រាកដណាស់បន្ទាប់ពីដឹងស្ថានភាពជំងឺតារាសម្តែងនិងចម្រៀងល្បីលំដាប់ប្រទេសលោក ម៉េង ប៊ុនឡូ បានធ្វើឱ្យមហាជនអ្នកគាំទ្របង្ហាញក្តីព្រួយបារម្ភខណ: ថ្មីៗនេះមានដំណឹង លោកត្រូវចូលពេទ្យបន្ទាន់ព្រោះ ខ្លួនឈឺធ្ងន់និងត្រូវការវះកាត់ដើម្បីសង្គ្រោះប៉ុន្តែមាន ការខ្វះខាត់ទើបលោកលាក់ទុកយូរឆ្នាំហើយ។
មូលដែលតារាសម្តែងលោក ម៉េង ប៊ុនឡូ ស៊ូលាក់ទុកជំងឺច្រើនឆ្នាំរហូតកាន់តែធ្ងន់ធ្ងន់បែបនេះដោយសារតែតារាប្រុសរូបនេះមានភាពខ្មាស់អៀនអ្នកសិល្ប: ដូចគ្នានិងអ្នកគាំទ្រ។ ដោយមើលឃើញពីការអាណិតនិងដើម្បីជួយសង្គ្រោះលោក ម៉េង ប៊ុនឡូ ទើបពេល នេះតារាសម្តែងលោក សាវិន ហ្វីលីព សម្រេចបង្កើតមូនិធិទ្បេីងដេីម្បីជួយរកជំនួយ៣០០០ដុល្លារ។
លោក ហ្វីលីពបញ្ជាក់ថា គោលបំណងមូនិធិម្នាក់១ដុល្លារនេះគឺស ម្រាប់ជួយដល់ការវះកាត់សរសៃវ៉ែនជេីងឆ្វេងរបស់តា រាសម្ដែង ម៉េង ប៊ុនទ្បូ ដែលជាបុគ្គលល្អម្នាក់ក្នុងវិស័យភាពយន្តហេីយការគៀងគរកជំនួយនេះ មិនមែនជាគំនិតរបស់លោក ម៉េង ប៊ុនទ្បូទេ ដោយសារលោកមានភាពខ្មាស់អៀនណាស់ ប៉ុន្តែវាកេីតចេញពីបេះដូងរបស់ខ្លួនលោកផ្ទាល់ដែលចង់ជួយដល់គាត់ដែលជាតារាប្រុសស្លូតបូតម្នាក់ប៉ុណ្ណោះ៕ ដោយ: ចាន់រ៉ា



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


