ជីវិតកម្សាន្ដ
ថៃ ដាក់ទុនវាល់លាន ទិញយកកម្មវិធី បវរកញ្ញា ចក្រវាល ផ្ដាច់មុខពី អាមេរិក
បើយោងតាមប្រភពហ្វេសប៊ុក ដែលមានឈ្មោះ JKN18 បានប្រកាសកាលពីព្រឹកមិញថា នាង Ann Jakkaphong ជាម្ចាស់ក្រុមហ៊ុនធំមួយនៅថៃ បានដាក់ទុនវាល់លាន ទិញកម្មវិធី Miss Universe ផ្ដាច់មុខ ក្លាយជាម្ចាស់ឆាកបវរកញ្ញាពិភពលោកដំបូងគេបង្អស់។
ជាមួយគ្នានេះ ក្រុមហ៊ុន JKN Global Group Public Company Limited ដែលមានលោកស្រី Ann Jakkaphong ជានាយកប្រតិបត្តិ បានបង្ហោះឯកសារមួយសន្លឹក អមនឹងខេបសិនថា “រាល់សកម្មភាពរបស់ Miss Universe រួមទាំងរក្សាសិទ្ធិនិងការពាក់ព័ន្ធគឺជាកម្មសិទ្ធ របស់ក្រុមហ៊ុន JKN Global Group Public Company Limited។”
ផ្អែកតាមការលើកឡើងនេះ ស្របពេលដែលនាយកប្រតិបត្តិរូបនេះ ធ្លាប់និយាយថា គាត់បាននឹងទិញយកអាជីវកម្មលើឆាកបវរកញ្ញាចក្រវាល ហើយធ្វើវាដោយខ្លួនឯឯផ្ទាល់ឲ្យក្លាយជារបស់ថៃ។ ដោយសារតែការមិនទុកចិត្ត លើការប្រកួតកន្លងមក។
យ៉ាងណាមិញ Ann ក៏បានបង្ហោះសារ ដើម្បីពង្រឹងប្រជាប្រិយភាពរបស់នាងថា “នាំខ្លួនអ្នកចូលទៅក្នុងភាពសុខដុមរមនានៃសកលលោក និងអនុញ្ញាតឲ្យថាមពលល្អ ១០០ភាគរយ ចូលក្នុងជីវិតរបស់អ្នក ចាប់ពីពេលនេះតទៅ។ ទីបំផុតសកលលោកនេះ ជារបស់យើង ត្រៀមខ្លួនទៅមុខជាមួយ Ann មែនទេ? អរគុណដែលស្រលាញ់ អរគុណអ្នករាល់គ្នាដែលស្រលាញ់ Ann និងក្រុមគ្រួសារ។”
នោះនឹងអនុញ្ញាតឲ្យ Ann មិនត្រឹមតែមានសិទ្ធិជាម្ចាស់បវរកញ្ញាចក្រវាលប៉ុណ្ណោះទេ ថែមទាំងអាចរៀបចំការប្រកួតបវរកញ្ញាសហរដ្ឋអាមេរិក និងបវរកញ្ញា Miss Teen USA ផងដែរ។
គួរបញ្ជាក់ដែរថា Ann Jakkaphong Jakrajutatip គឺជាអ្នកជំនួញកែភេទជនជាតិថៃ និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន JKN Global Group Public Company Limited ព្រមទាំងបានកាន់កាប់ភាគហ៊ុន ១០០ភាគរយ មានតម្លៃ ៨០០ លានបាតក្នុងកម្មវិធីបវរកញ្ញាចក្រវាឡ ដែលជាស្ថាប័នប្រកួតសម្រស់លេខ១ របស់ពិភពលោក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Miss Grand វៀតណាម ទ្រហោយំអោបអតីតម្ចាស់មកុដ Nguyễn Thúc Thùy ក្រោយមិនជាប់ Top 10 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


