ជីវិតកម្សាន្ដ
Miss Grand វៀតណាម ទ្រហោយំអោបអតីតម្ចាស់មកុដ Nguyễn Thúc Thùy ក្រោយមិនជាប់ Top 10 (មានវីដេអូ)
បន្ទាប់ពីរកឃើញម្ចាស់មកុដ Miss Grand International 2022 កាលពីរាត្រីថ្ងៃ ២៥ តុលា មកពីប្រទេសប្រេស៊ីល គឺនាង Isabella Menin ភ្លាមៗ Miss Grand វៀតណាម នាង Doan Thien ស្រាប់តែទ្រហោយំឡើងមក។

នៅឆ្នាំនេះដែរ សម្រាប់ Miss Grand វៀតណាម Doan Thien An មិនបានឈានជើងចូលទៅដល់វគ្គ Top 10 នឹងគេឡើយ ដែលនេះបានធ្វើឲ្យមហាជនវៀតណាមជាច្រើន មិនសប្បាយចិត្តនឹងលទ្ធផលយប់មិញសូម្បីតែបន្តិច។ ជាពិសេសគេក៏សង្កេតឃើញថា មានការចុច Unfollow ទាំងគណនីអ៊ីនស្តាក្រាម និងគណនីហ្វេសបុករបស់ Miss Grand International ថែមទៀតផង។



ទន្ទឹមនោះ ក្រោយកម្មវិធី Miss Grand International 2022 ចប់សព្វគ្រប់បវរកញ្ញា Doan Thien An បានរត់ទៅឱបអតីតម្ចាស់មកុដ Nguyễn Thúc Thùy Tiên ហើយស្រែកយំខូចចិត្តយ៉ាងខ្លាំង បន្ទាប់ពីខ្លួនមិនបានជាប់ Top 10 ដូចប្រទេសដទៃ។ យ៉ាងណាមិញ គេក៏បានឃើញមានបណ្ដាអ្នកគាំទ្រប្រទេសផ្សេងៗ រួមទាំងប្រជាជនវៀតណាមផ្ទាល់ បានផ្ញើសារផ្ដល់កម្លាំងចិត្តដល់រូបនាងជាច្រើនផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៥ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


