ជីវិតកម្សាន្ដ
អាយុទើប ១១ឆ្នាំ អតីត “កូនតុក្កតាស្អាតបំផុតលើលោក” អាចរកលុយដោយខ្លួនឯងខ្ទង់លានដុល្លារ
ស្ថិតក្នុងអាយុ ១១ឆ្នាំ កុមារី Anastasia Knyazeva ដែលជាអតីត “កូនតុក្កតាស្អាតបំផុតលើលោក” មានទ្រព្យសម្បត្តិរកដោយដៃឯងប្រមាណ ១.៥លានដុល្លារអាមេរិក។

ប្រិយមិត្តមួយចំនួនប្រហែលនៅចាំកាលពីឆ្នាំ២០១៥ កន្លងទៅ បណ្តាញសង្គមជុំវិញពិភពលោកបាននាំគ្នាចាប់អារម្មណ៍ខ្លាំងលើសម្រស់កុមារីវ័យ ៤ឆ្នាំ Anastasia Knyazeva ដែលកាលណោះនាងបង្ហាញខ្លួនមកជាមួយនឹងស្បែកសភ្លឺថ្លា សក់ពណ៌ទង់ដែងរលោង និងកែវភ្នែកពណ៌ខៀវគួរឱ្យទាក់ទាញរបស់នាង ហើយបន្ទាប់ពីផ្ទុះល្បីនាងត្រូវបានគេឱ្យនាមជា “កូនតុក្កតាស្អាតបំផុតលើលោក”។

តាមពិតមុនពេលទទួលបានប្រជាប្រិយភាពពាសពេញពិភពលោក នៅអាយុ ៤ឆ្នាំ Anastasia Knyazeva បានចាប់ផ្តើមអាជីពជាតារាម៉ូដែល តាំងពីអាយុ ២ឆ្នាំមកម្ល៉េះ។ លុះអាយុ ៦ឆ្នាំ កុមារីសញ្ជាតិរុស្ស៊ីរូបនេះ ចាប់ផ្តើមក្លាយជាតំណាងឲ្យម៉ាកយីហោល្បីៗជាច្រើនក្នុងប្រទេស និងលេចមុខក្នុងការសម្តែងផងដែរ។ ដោយសារការងារពីវិស័យម៉ូដយ៉ាងមមាញឹក Anastasia អាចរកចំណូលបានយ៉ាងសន្ធឹកសន្ធាប់ ខណៈទ្រព្យសម្បត្តិរបស់នាងកើនដល់ ២៥ម៉ឺនដុល្លារ កាលពីឆ្នាំ២០១៧ ហើយមកដល់ឆ្នាំ២០២២ នាងកាន់កាប់ទ្រព្យសម្បត្តិប៉ាន់ស្មានចំនួន ១.៥លានដុល្លារ ក្នុងវ័យត្រឹមតែ ១១ឆ្នាំ។

បច្ចុប្បន្នក្រៅពីបង្ហាញខ្លួនជាតារាម៉ូដែលវ័យក្មេង នៅសាលារៀន Anastasia ក៏ខិតខំរៀនសូត្របានពិន្ទុល្អផងដែរ។ មិនតែប៉ុណ្ណោះ នាងថែមទាំងចូលរួមក្នុងថ្នាក់សិល្បៈជាច្រើនទៀតដូចជា រៀនព្យាណូ ច្រៀង និងធ្វើនំ៕







ប្រែសម្រួល៖ សន្យា
ចុចអាន៖ កន្លងទៅ ៤ឆ្នាំ ក្មេងស្រីរហ័ស្សនាម “គុជខ្មៅ” របស់ពិភពលោក ប្រែប្រួលសម្រស់យ៉ាងណាហើយ?
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


