ជីវិតកម្សាន្ដ
កន្លងទៅ ៤ឆ្នាំ ក្មេងស្រីរហ័ស្សនាម “គុជខ្មៅ” របស់ពិភពលោក ប្រែប្រួលសម្រស់យ៉ាងណាហើយ?
បន្ទាប់ពីផ្ទុះប្រជាប្រិយភាពអស់រយៈពេល ៤ឆ្នាំ ក្មេងស្រីជនជាតិនេហ្សេរីយ៉ា ដែលជាប់រហ័ស្សនាម “គុជខ្មៅ” ស្រស់ស្អាតបំផុតនៅលើពិភពលោក បានផ្លាស់ប្តូរសម្រស់ និងរូបរាងខ្លាំង មើលសឹងលែងស្គាល់។

កាលពីឆ្នាំ២០១៨ កន្លងទៅ ក្មេងស្រី Jare Ijalana ដែលមានអាយុទើបតែ ៥ឆ្នាំ ត្រូវបានអ្នកថតរូប Mofe Bamuyiwa ផ្តិតរូបរបស់នាងបង្ហោះនៅលើប្រព័ន្ធអ៊ីនធឺណិត ខណៈពេលនោះកេរ្តិ៍ឈ្មោះរបស់នាងស្រាប់តែផ្ទុះឡើងភ្លាមៗ ដោយសារតែរូបសម្រស់ដ៏ស្អាត បើទោះបីជានាងមានស្បែកខ្មៅក៏ដោយ។ គ្រប់គ្នាសុទ្ធតែចាប់អារម្មណ៍លើនាង ដោយឱ្យរហ័ស្សនាមនាងថា “គុជខ្មៅ” របស់ពិភពលោក។

បន្ទាប់ពីល្បីល្បាញ Jare Ijalana ត្រូវបានអញ្ជើញឱ្យថតម៉ូដ ថតទស្សនាវដ្ដី ថតផ្សាយពាណិជ្ជកម្ម និងដើរបង្ហាញម៉ូដផងដែរ។ ក្នុងវ័យ ៥ឆ្នាំ ក្មេងស្រីរូបនេះ អាចរកចំណូលបានរាប់លានមកចិញ្ចឹមខ្លួនឯង និងសមាជិកគ្រួសារឱ្យរស់នៅក្នុងជីវភាពស្រណុកស្រួល។

ថ្វីត្បិតតែទទួលឱកាសការងារពីវិស័យម៉ូដជាច្រើនយ៉ាងណាក្ដី នាងនៅតែមិនបោះបង់ការអប់រំ ដោយនាងតែងតែព្យាយាមចំណាយពេលសិក្សា រហូតដល់ឆ្នាំ២០២២នេះ Jare Ijalana បានផ្អាកការងារសិល្បៈមួយអន្លើ ដើម្បីផ្ដោតលើការរៀនសូត្រវិញ។ នាងធ្លាប់ទម្លាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ទៅថ្ងៃអនាគតនាងចង់ក្លាយជាវេជ្ជបណ្ឌិត។

បច្ចុប្បន្នការបង្ហោះនានានៅលើបណ្តាញសង្គមរបស់ Jare លែងសូវទទួលបានការចាប់អារម្មណ៍ពីសាធារណជនទៀតហើយ ដោយសារនាងត្រូវចំណាយពេលទាំងស្រុងលើការសិក្សា។ ម្យ៉ាងក្រោយល្បីបាន ៤ឆ្នាំ សម្រស់របស់ Jare ក៏មានការប្រែប្រួលច្រើនដែរ នាងលែងមានសម្រស់ស្អាតដូចមុនទៀត ស្របពេលដែលរាងកាយរបស់នាងកំពុងផ្លាស់ប្តូរទៅរកស្ថានភាពជាមនុស្សវ័យជំទង់។
ខាងក្រោមជារូបភាពបច្ចុប្បន្នរបស់Jare Ijalana!




ប្រែសម្រួល៖ សន្យា
ចុចអាន៖ អតីត “ក្មេងស្រីស្អាតជាងគេលើលោក” ក្លាយជាសេដ្ឋីនីក្នុងវ័យ ១៧ឆ្នាំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


