ជីវិតកម្សាន្ដ
គឹម លីហ្សា ប្រកាសត្រៀមបកស្បែកមុខអ្នកសិល្បៈជំពាក់លុយរាប់ម៉ឺនដុល្លារ
អស់ការអត់ធ្មត់ តារាសម្ដែងអ្នកនាង គឹម លីហ្សា បានប្រកាសយ៉ាងភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គមហ្វេសប៊ុក តាមរយៈការត្រៀមបើកបង្ហាញមុខចំពោះបុគ្គលមួយចំនួនដែលជំពាក់លុយ ក្នុងនោះក៏មានអ្នកសិល្បៈផងដែរ។

ការប្រកាសរបស់អ្នកនាង គឹម លីហ្សា នេះ ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍គ្រប់គ្នា និងបានសួរនាំចង់ដឹងថា តើតារាដែលជំពាក់លុយនាងគឺមាននរណាខ្លះ?។ ខណៈកន្លងមក មិនមែនមានតែអ្នកនាង គឹម លីហ្សា ម្នាក់ទេដែលរងគ្រោះដោយសារបញ្ហានេះ ពោលគឺមានច្រើនរួចមកហើយ។

តាមរយៈខ្លឹមសារសំណេរដែលអ្នកនាង គឹម លីហ្សា ប្រកាសជាសាធារណៈបានលើកឡើងថា «ត្រៀមបើកបង្ហាញមុខអ្នកជំពាក់លុយទាំងតុងទីន និងលុយក្រៅទៀត ចាំមើលល្បីផ្ទុះប៉ុណ្ណា ខ្លះតារា ខ្លះអ្នកធម្មតាផង ត្រៀមបកស្បែកមុខ ចាំមើលរស់ក្នុងសង្គមម៉េចវិញ? ជំពាក់លុយរាប់ម៉ឺន ព័ត៌មានកក្រើកស្រុកខ្មែរ»។

ថ្វីត្បិតមានការប្រកាសដូចខាងលើនេះក៏ពិតមែន តែរហូតមកទល់ពេលនេះ តារាស្រីអ្នកនាង គឹម លីហ្សា នៅមិនទាន់បង្ហាញ ឬទម្លាយពីអត្តសញ្ញាណរបស់បុគ្គលទាំងនោះទេ។ ឆ្លើយតបតាមរយៈខមមិនអ្នកគាំទ្រ អ្នកនាង គឹម លីហ្សា បាននិយាយថា ខ្ញុំត្រៀមទាំងក្រុមការងារ ១០០០ គ្រុប shareទៀត ម្តងនេះ លេងឲ្យផ្អើលហ្មង ខឹងណាស់,ខ្មឺតមិនទាន់ប៉ះចំអ្នកមែន ខ្មឺតចំអ្នកមែន ខ្មាសគេផ្អើលភូមិហ្មង៕
អត្ថបទ ៖ ចាន់រ៉ា





-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


