ជីវិតកម្សាន្ដ
ទីបំផុត COVER បទ«សុរា» លុបចេញពី You tube
អ្នកគាំទ្រនិងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបានផ្ទុះការចាប់អារម្មណ៍គ្រប់គ្នា បន្ទាប់មានការប្រកាសជូនដំណឹងថា COVER ចម្រៀងបទ «សុរា» ត្រូវបានលុបចេញពីបណ្តាញសង្គម Youtube ដោយគ្មានការជូនដំណឹងណាមួយឬទុកឱកាសឲ្យពួកគេបានលុបដោយខ្លួនឯង។

គេនៅចាំបានថា បទចម្រៀងដែលមានចំណងជើងថា«សុរា»ជាសំនៀងដើមរបស់ ឌីជេ ក្តិប ,ឌីជេ អាពីង និង Gang ដែលត្រូវបានផលិតក្នុងផលិតកម្ម KlapYaHandz និងបានចេញផ្សព្វផ្សាយកាលពីអំឡុងឆ្នាំ២០០៧។ ប៉ុន្តែនាពេលថ្មីៗនេះក៏ត្រូវបានអ្នកសិល្បករចម្រៀងជំនាន់ក្រោយមួយក្រុម បានជ្រើសរើសផលិតបទចម្រៀងនេះច្រៀងឡើងវិញ (COVER) ដោយមានការកែសម្រួលតន្ត្រីខ្លះៗផងដែរ។
យ៉ាងណាមិញ បន្ទាប់ពីចម្រៀងCOVERបទ«សុរា »ត្រូវបានបង្ហោះផ្សព្វផ្សាយមួយរយ:ក៏ស្រាប់តែមានដំណឹងថា COVER បទនេះត្រូវបានលុបចេញពី Channel Youtube ទាំងស្រុង។ ជាសម្តែងនៅលើគណនីហ្វេសប៊ុក Raksa បានបង្ហោះពីការជូនដំណឹងដល់អ្នកទាំងអស់គ្នា Video -SORA [ Remix ] លែងមានក្នុង channel Youtube ខ្ញុំទៀតហើយ។ ជាដំបូងសូមអភ័យទោសដល់ម្ចាស់កម្មសិទ្ធិដែលពួកខ្ញុំយកមក Remix ដោយមិនបានសុំការអនុញ្ញាតិ។ប៉ុន្តែក៏ពួកយើងបានរក្សា credit ឲ្យពួកគាត់ដដែល។

លោកបន្តទៀតថា អ្វីដែលយើងនឹកស្មានមិនដល់គឺ Video SORA [ Remix ] ត្រូវបាន Report យកតែម្តងដោយមិនបានប្រាប់ដំណឹងជាមុនឬទុកឱកាសឲ្យពួកយើងលុបដោយខ្លួនឯងក្នុងករណីពួកគាត់មិនពេញចិត្ត។ ពួកយើងគ្រាន់ជា Artist ក្មេងៗជំនាន់ក្រោយទើបតែឈានជើងដើរបានមួយរយៈខ្លីដែរ បើសិនយើងបានធ្វើខុសគួរណាតែប្រាប់ជាមុន យើងទទួលរាល់កំហុសជានិច្ច។ ប៉ុន្តែអ្វីៗបានចប់ហើយវាជាមេរៀនដ៏ធំមួយសម្រាប់ពួកយើង។
ដោយឡែកភ្លាមៗនៃការលើកឡើងខាងលើនេះ គេក៏ឃើញនៅលើទំព័រហ្វេសប៊ុករបស់ DJ Chee ដែលគេស្គាល់ថាជាតារាចម្រៀងនិងអ្នកនិពន្ធទំនុកភ្លេងទំនុកច្រៀងរបស់ផលិតកម្ម KlapYaHandz ក៏បានចេញមុខបកស្រាយនឹងបញ្ជាក់ច្បាស់ៗទៅវិញថា បទ KlapYaHandz ទាំងអស់ គឺនៅក្រោម Pe rformance Right Organizations ដែលហៅកាត់ថា PRO ហើយមិនមែន១ក្រុមហ៊ុនទេ។ ក្រុមហ៊ុនដែលចាំចាប់ copyright ឱ្យមិនក្រោម ១០ orga nizations។

ប្រភពបានលើកឡើកបន្ថែមថា យើងបានធ្វើការជាមួយ The Orchard ដែលជា Distributer ក្រោម Sony Music រាប់ឆ្នាំហើយ។ រាល់បទទាំងអស់ គឺគេអ្នកចាត់ចែងដោយយើងមិនបាច់ទៅខ្វល់អង្គុយ Report ទេ! អរគុណ!ដោយសារអ្នកខ្លះគាត់គិតថាយើង report៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


