ជីវិតកម្សាន្ដ
ខាន់ ជេមស៍ បណ្ដុះកូនប្រុស-ស្រីទាំង ៤ ឲ្យដើរតាមគន្លងសិល្បៈ
លោក ខាន់ ជេមស៍ ដែលជាតារាចម្រៀងប្រុសល្បីឈ្មោះយូរឆ្នាំមកហើយនោះ កាលពីថ្មីៗនេះ មានដំណឹងថា លោកគ្រោងបើកផលិតកម្មថ្មីផ្ទាល់ខ្លួន បន្ទាប់ពីចាកចេញពីផលិតកម្មសាន់ដេជាផ្លូវការ ក្រោយរួមរស់សាងកេរ្តិ៍ឈ្មោះជាមួយផលិតកម្មនេះជាច្រើនឆ្នាំកន្លងមក។

ប្រាកដណាស់ទន្ទឹមគ្នា នៃដំណឹងចាកចេញពីទ្រនំចាស់ផលិតកម្មសាន់ដេ ភ្លាមៗនោះ សាមីខ្លួនលោក ខាន់ ជេមន៍ ម្ចាស់បទ “ស្តាយក្រោយ” រូបនេះ ក៏បានប្រកាសដោយចំហចំពោះការសម្រេចបើកផលិតកម្មផ្ទាល់ខ្លួន ដោយក្នុងនោះលោកបានបណ្តុះថ្នាលសិល្បៈជំនាន់ថ្មីគឺកូនប្រុស-ស្រីទាំង ៤ ឲ្យដើរតាមគន្លងសិល្បៈដូចលោកទៀតផង។

តារាចម្រៀងលោក ខាន់ ជេមស៍ បានបញ្ជាក់ឲ្យដឹងថា នេះជាទំព័រប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ខ្ញុំបាទ ដែលអាចនិយាយថា ជាសមិទ្ធផលមួយដ៏អស្ចារ្យសម្រាប់ខ្ញុំ ដែលមានកូនៗទាំង ៤ នាក់ អាចរួមដំណើរលើវិស័យសិល្បៈជាមួយ ព្រមទាំងបន្តរក្សាសមិទ្ធផលស្នាដៃរបស់ខ្ញុំ។ ពួកគាត់ជាគ្រាប់ពេជ្រនៅក្នុងគ្រួសារ ហើយក៏ជាគ្រាប់ពេជ្រសំខាន់របស់ Khan James Producton ផងដែរ។

លោក ខាន់ ជេមស៍ និយាយទៀតថា មិនត្រឹមតែប៉ុណ្ណោះ យើងក៏មានចក្ខុវិស័យបន្តអភិវឌ្ឍន៍ខ្លួនទៅ ជាគ្រាប់ពេជ្រនៅក្នុងសង្គម និងដឹកនាំវិស័យសិល្បៈកម្ពុជាដើរឆ្ពោះទៅកាន់ឆាកអន្តរជាតិទៀតផង។

ដំណឹងនេះធ្វើឲ្យមហាជនបង្ហាញការគាំទ្រ ដែលលោកមានឆន្ទៈក្នុងការបណ្តុះកូនៗឲ្យដើរតាមគន្លងសិល្បៈ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


