Connect with us

ជីវិតកម្សាន្ដ

បវរកញ្ញា ភាព ថាវរី ប្រកាសលាលែងតំណែងលំដាប់រងទី៥ MGC 2022

បានផុស

នៅ

អ្នកគាំទ្រពិសេសអ្នកនិយមតាមដានវិស័យដើរម៉ូដនៅកម្ពុជាមានការភ្ញាក់ផ្អើលបន្ទាប់ទទួលដំណឹងថាបេក្ខភាពលំដាប់​រងទី៥នៃកម្មវិធី Miss Grand Cambodia២០២២ កញ្ញា ភាព ថាវរី បានប្រកាសលាលែងពីតំណែងទាំងមិនសោកស្តាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណឹងភ្ញាកផ្អើលនេះបានកើតឡើងក្រោយពីបវរកញាស្រស់ស្អាត ភាព ថាវរី បានចេញការប្រកាសកាលពីល្ងាចថ្ងៃទី​០៥​ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញ។ តាមរយ:ព័ត៌មាននេះដែរបានធ្វើឲ្យមហាជនសម្តែងការសោកស្តាយ និងមានចម្ងល់ថា មកពីហេតុផលបែបណាទើបបណ្តាលឲ្យនាងលាឈប់ពីតំណែងមួយនេះដែលបានមកពីការខិតខំ និងព្យាយាមដោយសមត្ថភាពខ្លួនឯងផ្ទាល់។

ស្រាយចម្ងល់នេះដែរត្រូវបានសាមីខ្លួន គឺកញ្ញា ភាព ថាវរី ធ្វើការបញ្ជាក់ទៅកាន់អ្នកគាំទ្រថា មួយរយ:ពេលកន្លងមកហើយ​ដែលខ្លួនបានពន្យាពេលសិក្សា ហេតុនេះទើបនាងសម្រេចបន្តការសិក្សាឡើងវិញ។ នាងបន្តថា នាងខ្ញុំ Miss Grand Cambodia Top 5 4tn Runner up ឆ្នាំ2022 លំដាប់រងទី4 តំណាងអោយខ្មែរសុរិន្ទសូមប្រកាសលា​លែងដំណែងចាប់ពីពេលនេះតទៅហើយនាងខ្ញុំមិនមានជាប់ពាក់ព័ន្ធចុះកិច្ចកុងត្រាជាមួយក្រុមហ៊ុន និងស្ថាប័នណា​មួយឡើយ។

យ៉ាងណាមិញក៏មានអ្នកគាំទ្រនិងទស្សនិកជនមួយចំនួននៅតែបង្ហាញការសោកស្តាយចំពោះលាលែងឈប់ពីតំណែងរបស់បវរកញ្ញា ភាព ថាវរី នាពេលនេះ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម