ជីវិតកម្សាន្ដ
លោក កៅ សីហា ហួសចិត្តតារាស្រីម្នាក់ ចង់ល្បីនិយាយវាយប្រហារដូចជះទឹកសាចដាក់អាជីពខ្លួនឯង
លោក កៅ សីហា ដែលជាអ្នកដឹកនាំសម្ដែងល្បីឈ្មោះបានបង្ហាញការហួសចិត្ត និងរិះគន់ទៅលើតារាចម្រៀងស្រីម្នាក់ ក្រោយមានការចុះផ្សាយព័ត៌មានជុំវិញការយំរៀបរាប់ទាំងទឹកភ្នែកដោយការឆ្អែតចិត្តក្នុងវិថីសិល្បៈជាច្រើនឆ្នាំកន្លងមកនោះ។

តារាចម្រៀងស្រីរូបនេះត្រូវបានគេស្គាល់ឈ្មោះ កញ្ញា ខេង សម្ផស្ស ខណៈថ្មីៗនេះនាងបានផ្ដល់សម្ភាសន៍ដល់ព័ត៌មានក្នុងស្រុកមួយ ដោយយំរៀបរាប់អន់ចិត្តនឹងខ្លួនឯងដែលគេមិនសូវឲ្យតម្លៃ ឬមើលឃើញសមត្ថភាព។ ពិសេសទៀតនោះ អ្នកដែលស្ថិតក្នុងចង្កោមសិល្បៈដូចគ្នាតែម្ដង ដោយនាងលើកឡើងថា ឃើញខ្លួនមិនសូវល្បី មិនសូវមានសម្ភារៈនិយមទំនើបៗ គ្មានអ្នកណាចង់រាប់អាននោះទេ។

ដោយឡែកងាកមកចាប់អារម្មណ៍អ្នកដឹកនាំសម្ដែងលោក កៅ សីហា ក៏បានធ្វើការស៊ែរភ្ជាប់នឹងព័ត៌មានដែលចុះផ្សាយនោះ ដោយលោកលើកឡើងថា ចង់ល្បី តែនិយាយវាយប្រហារជះទឹកសាចដាក់អាជីពខ្លួនឯង ថីណុងមេក្អូន? មួយ clip នឹង មេអូនឯងល្បីហើយចឹង។ ក្នុងនោះលោក កៅ សីហា ក៏បានតបខមមិនអ្នកគាំទ្រដែរថា ឃើញ និងស្ដាប់ហើយ បងហួសចិត្តហ្មងអូនអើយ។

ចំពោះតារាប្រុសលោក រតនៈ វិសិដ្ឋ បានបញ្ចេញមតិដែរថា បងនិយាយត្រូវ ខ្ញុំស្ដាប់ហើយឡើងហួសចិត្ត។
យ៉ាងណាមិញដោយឃើញបែបនេះ ភ្លាមៗនោះគេឃើញសាមីខ្លួនកញ្ញា ខេង សម្ផស្ស បានឆ្លើយតបទៅកាន់លោក រតនៈ វិសិដ្ឋ វិញថា មកហួសចិត្តរឿងខ្ញុំ តែខ្ញុំដែលទៅហួសចិត្តរឿងបងអត់ ខ្ញុំរស់បែបខ្ញុំ ក៏មិនរស់ដូចបងដែរ។

ចំណែកការលើកឡើងរបស់លោក កៅ សីហា ខាងលើ ក៏ស្រីស្អាត ខេង សម្ផស្ស បញ្ជាក់ដែរថា បងខ្ញុំគោរពបងជារៀមច្បង ជាលោកគ្រូមួយល្អណាស់ តែពាក្យមួយដែលបងនិយាយថា ខ្ញុំចង់ល្បីនឹង ខ្ញុំសុំបដិសេធ ព្រោះពាក្យមួយដែលថា ខ្ញុំចង់ល្បីហ្នឹង គឺស្មើនឹងខ្ញុំមិនបានជួបរឿងហ្នឹងទេ។ តែខ្ញុំប្រឌិតរឿងហ្នឹងចេញមកដើម្បីសំអុយឈ្មោះអ្នកសិល្បៈឲ្យគេចាប់អារម្មណ៍មកលើខ្ញុំ អញ្ចឹងពាក្យហ្នឹង ខ្ញុំសុំមិនទទួលយកទេ៕
អត្ថបទ ៖ ចាន់រ៉ា








-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?