ជីវិតកម្សាន្ដ
“ទូកទៅ កំពង់នៅ” មុនមរណភាព ផលិតករល្បីឈ្មោះ កៅ សីហា បន្សល់ទុកស្នាដៃចុងក្រោយមួយ ខណៈទើបចាក់ផ្សាយថ្មីៗ
ដ្បិតរូបឃ្លាតឆ្ងាយពីលោកនេះទៅហើយក៏ពិតមែន ប៉ុន្តែអ្នកដឹកនាំដ៏មានប្រជាប្រិយប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះ បានបន្សល់នូវស្នាដៃដឹកនាំរឿង និង MV ចម្រៀងជាច្រើន ពិសេសរឿងរាជិនីភូមិគ្រឹះ ដែលជាស្នាដៃដឹកនាំនិងនិពន្ធដំបូងរបស់លោក នៅចុងឆ្នាំ២០២១៦ ដើមឆ្នាំ២០១៧ ក្រោមស្លាកក្រុមហ៊ុននិងទូរទស្សន៍រស្មីហង្សមាស។

ក្រៅពីអនុស្សាវរីយ៍ដឹកនាំរឿងភាគធំៗឱ្យស្ថានីយ៍ទូរទស្សន៍ដ៏ល្បីឈ្មោះមួយនេះ លោក កៅ សីហា ក៏បានបន្សល់នូវស្នាដៃដឹកនាំរឿងចុងក្រោយមួយ គឺរឿង «កញ្ញាម្ទេសខ្មាំង» ស្នាដៃនិពន្ធរបស់លោក យូ សុភា និងដឹកនាំដោយលោក កៅសីហា កាលនៅមានជីវិត។

យ៉ាងណា ជិត១ឆ្នាំនៃមរណភាពរបស់អ្នកនិពន្ធនិងដឹកនាំសម្តែងល្បីឈ្មោះរូបនេះ ស្នាដៃដឹកនាំរឿងចុងក្រោយរបស់លោក ក៏ត្រូវបានចាក់ផ្សាយលើប៉ុស្តិ៍ទូរទស្សន៍ហង្សមាស កាលពីដើមសប្តាហ៍កន្លងទៅថ្មីៗ ពោលគឺចាក់ផ្សាយកាលពីច័ន្ទ ទី១៦ ខែមិថុនានេះ។ តួយ៉ាង ភាពយន្តភាគមនោសញ្ចេតនា ស្នេហាយុវវ័យបែបកំប្លែងកាច់កុងមួយរឿងនេះ ហាក់ទទួលបានការគាំទ្រគួរកត់សម្គាល់ផងដែរ ខណៈទស្សនិកជនភាគច្រើន ក៏បានបង្ហាញការនឹករលឹក និងនៅតែគាំទ្រស្នាដៃដឹកនាំរបស់លោក ទោះបីរូបកាយកាយឃ្លាតឆ្ងាយទៅហើយក្តី។
គួររំលឹកថា មុនប្រឡូកនឹងការងារក្នុងវិស័យដឹកនាំភាពយន្តភាគ និង MV ចម្រៀង អំឡុងឆ្នាំ២០២០ លោក កៅ សីហា ក៏បានចុះឈ្មោះចូលរៀនផ្នែកប្រលោមលោកនៅសមាគមអ្នកនិពន្ធខ្មែរ។ ក្រោយមកក៏ក្លាយជាអ្នកការសែតឱ្យទស្សនាវតី្តមួយ និងក្លាយជានិពន្ធនាយកផងដែរ។ ប៉ុន្តែកំឡុងពេលនោះ លោកក៏ចាប់អារម្មណ៍លើវិស័យតែងនិពន្ធ និងចាប់ផ្តើមនិពន្ធរឿងប្រលោមលោកជាបណ្តើរៗ។
ក្រោយមក លោក កៅ សីហា ក៏បានបោះបង់អាជីពជាអ្នកការសែត ចាប់ក្តីស្រមៃក្នុងមានជាអ្នកដឹកនាំភាពយន្តចម្រៀងឱ្យផលិតកម្មធំក្នុងស្រុក គឺរស្មីហង្សមាស។ ខណៈស្នាដៃដឹកនាំនិងនិពន្ធរឿងដំបូងរបស់លោកគឺ “រាជនីភូមិគ្រឹះ” ដែលផលិតនៅចុងឆ្នាំ២០២១៦ ដល់ដើមឆ្នាំ២០១៧ ។



តាមរយៈភាពយន្តចម្រៀងជាច្រើនបទ និងរឿងដែលលោកបានដឹកនាំសម្តែងភាគច្រើន សុទ្ធតែទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីសំណាក់ទស្សនិកជន ក្នុងកិច្ចការជាអ្នកដឹកនាំផលិតវិញ ក្រុមការងារដែលធ្លាប់ធ្វើការជាមួយលោក សុទ្ធតែអះអាងថា លោកជាមនុស្សខំប្រឹងណាស់និងមិនសូវបានសម្រាកគ្រប់គ្រាន់ឡើយ។
ក្តីស្រលាញ់ និងការខំប្រឹង បានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់លោកត្រូវបានមហាជនស្គាល់ ប៉ុន្តែជីវិតរបស់លោកលើវិថីនេះ បែរជាមិនអាចបន្តវែងឆ្ងាយបាន ព្រោះជំងឺដាច់សរសៃឈាមខួរក្បាលធ្ងន់ធ្ងរមិនអាចជួយសង្គ្រោះជីវិតបាន ក៏ត្រូវឃ្លាតឆ្ងាយពីទស្សនិកជនកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ បន្សល់ត្រឹមក្តីអាឡោះអាល័យជាទីបំផុត៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


