ជីវិតកម្សាន្ដ
កំពុងហ្វឹកហាត់មែន តែ Jin ទទួលបានរបបអាហារសុទ្ធតែឆ្ងាញ់ៗ
បន្ទាប់ពី Jin សមាជិកក្រុម BTS ចូលបម្រើក្នុងជួរកងទ័ព ARMYs នាំគ្នាតាមដានសុខទុក្ខពីតារាប្រុសរូបនេះយ៉ាងខ្លាំងមិនថា ការញ៉ាំ គេង និងរបៀបរបបរស់នៅផ្សេងទៀត កំលុងពេលហ្វឹកហាត់។

កាលពីថ្ងៃទី១៣ ខែធ្នូ គឺជាថ្ងៃដ៏រំជួលចិត្តសម្រាប់ ARMYs ទូទាំងពិភពលោក ក្រោយពេល Jin សមាជិកក្រុម BTS បានក្លាយជាសមាជិកដំបូងគេក្នុងក្រុមដែលបានចុះឈ្មោះចូលបំពេញកាតព្វកិច្ចយោធា។ អំឡុងពេលនេះ ហ្វេនៗពិតជាចង់ដឹងណាស់ថា តើការស់នៅរបស់ Jin នៅកន្លែងហ្វឹកហ្វឺន មានស្ថានភាពយ៉ាងណា ជាពិសេសរបបអាហារតែម្ដង។

ថ្វីត្បិតតែសកម្មភាពហ្វឹកហាត់ នៅក្នុងមូលដ្ឋានទ័ពភាគច្រើនមានលក្ខណៈឯកជនក៏ដោយ ប៉ុន្តែថ្មីៗនេះ ប្រភពពីសារព័ត៌មាន StarNewsKorea បានឱ្យដឹងថា របបអាហារសម្រាប់ Jin ជារៀងរាល់ថ្ងៃ មិនខុសអីពីរបបអាហាររបស់លោកនៅផ្ទះឡើយ ពោលគឺសមាជិក BTS រូបនេះ បានញ៉ាំអាហារសុទ្ធតែឆ្ងាញ់ៗ។

ប្រភពដដែលបានទម្លាយរូបភាពអាហាររបស់ Jin ដែលក្នុងនោះរួមមាន សាច់មាន់ ស៊ុប សាច់ជ្រូកបំពង ដំឡូងបារាំង ស៊ុតស្ងោរ និងគីមឈី ។ រូបភាពទាំងនោះក៏រួមមានបង្អែម និងភេសជ្ជៈដូចជា ទឹកដោះគោ ឬទឹកទំពាំងបាយជូរ ដែល Jin អាចជ្រើសរើសបានទៀតផង។

ក្រោយពីដឹងពីរបបអាហារទាំងនេះ ARMYs ពិតជាអស់បារម្ភ ព្រោះថា idol របស់ពួកគេកំពុងញ៉ាំឆ្ងាញ់ និងរស់នៅមិនលំបាក ដូចពួកគេព្រួយនោះទេ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Jin ចូលបំពេញកាតព្វកិច្ចយោធា ចំពេលព្រំដែនកូរ៉េខាងត្បូង និងខាងជើង កំពុងតានតឹង
ចុចអាន៖ សាស្ត្រាចារ្យចិនម្នាក់ ធ្វើឱ្យនិស្សិតតម្រង់ជួរគ្នាចុះឈ្មោះចូលរៀន ព្រោះតែមានមុខមាត់ស្រដៀង Lisa
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


