ជីវិតកម្សាន្ដ
សាស្ត្រាចារ្យចិនម្នាក់ ធ្វើឱ្យនិស្សិតតម្រង់ជួរគ្នាចុះឈ្មោះចូលរៀន ព្រោះតែមានមុខមាត់ស្រដៀង Lisa
សាស្ត្រាចារ្យសកលវិទ្យាល័យនៅទីក្រុង Chongqing ប្រទេសចិន បានធ្វើឲ្យសិស្ស-និស្សិតសាកលវិទ្យាល័យ នាំគ្នាតម្រង់ជួរចុះឈ្មោះចូលរៀន ដោយសារតែនាងមានមុខមាត់ស្រដៀងនឹងតារាចម្រៀង Lisa សមាជិកក្រុម BLACKPINK។

សាស្ត្រាចារ្យ Tang ជាគ្រូបង្រៀនប្រវត្តិសាស្ត្រនៅមហាវិទ្យាល័យទូរគមនាគមន៍ចល័ត Chongqing ទទួលបានភាពបានល្បីល្បាញពេញបណ្ដាញសង្គម Weibo ព្រោះតែនាងស្រដៀងទៅនឹងតារាថៃ Lalisa ហើយដោយសារមូលហេតុនេះ ថ្នាក់រៀនរបស់នាង គ្មានកន្លែងអង្គុយនោះទេ ខណៈនិស្សិតប្រញាយគ្នាចុះឈ្មោះមិនទាន់។

ប្រព័ន្ធផ្សព្វផ្សាយចិន រាយការណ៍ថា និស្សិតជាច្រើនរយនាក់បានតម្រង់ជួរគ្នាដើម្បីដណ្ដើមកៅអីអង្គុយក្នុងថ្នាក់របស់នាង ហើយខ្លះទៀតបាននាំគ្នាទៅឈរនៅខាងក្រៅបង្អួចថ្នាក់រៀន ដើម្បីបានឃើញសាស្ត្រាចារ្យរូបនេះ។

ជាមួយនឹងវត្តមាននៃនិស្សិតជាច្រើននាក់ សាស្ត្រាចារ្យ Tang ពិតជាមានការភ្ញាក់ផ្អើលខ្លាំងបំផុត ព្រោះនាងមិនដឹងខ្លួនថា ការបង្ហាញខ្លួនរបស់នាងទទួលបានការចាប់អារម្មណ៍ដល់ម្ល៉ឹងឡើយ។ ភ្លាមៗនាងបានស្នើឲ្យមិត្តភក្តិ ក៏ដូចជានិស្សិតទាំងអស់បញ្ឈប់ការការចែករំលែកព័ត៌មានអំពីនាងបន្ថែមទៀត។

បន្ទាប់ពីការស្នើសុំរបស់សាស្ត្រាចារ្យបវត្តិសាស្ត្ររូបនេះ មិនមានព័ត៌មានផ្សេងទៀតអំពីនាងសាយភាយលើអ៊ីនធឺណិតទៀតឡើយ ទោះបីជាអ្នកនិយមលេងអ៊ីនធឺណេតចង់ដឹងបន្ថែមយ៉ាងណាក្ដី ប៉ុន្តែទស្សនិកជនបានឃើញតែរូបភាពពីរបីសន្លឹករបស់នាងប៉ុណ្ណោះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ជាតារាល្បីមែនពិត តែ Lisa ប្រើគ្រឿងសម្អាងប្រចាំថ្ងៃ តម្លៃធម្មតាៗប៉ុណ្ណោះ
ចុចអាន៖ លេចធ្លាយ វីដេអូរបស់ Jennie ឱបថើបបុរសម្នាក់យ៉ាងស្និទ្ធស្នាលក្នុងពិធីជប់លៀងមួយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


