Connect with us

ជីវិតកម្សាន្ដ

អាល់ប៊ុមទោលរបស់ RM មេក្រុម BTS ឡើងដល់លេខ ៣ នៅលើតារាង Billboard 200

បានផុស

នៅ

“Indigo” ដែលជាអាល់ប៊ុមទោលដំបូងរបស់ RM មេក្រុម BTS បានឡើងដល់លេខរៀងទី ៣ នៅលើតារាង អាល់ប៊ុមសំខាន់របស់ Billboard នៅសប្តាហ៍នេះ ដែលធ្វើឲ្យលោកក្លាយជាសិល្បៈ K-pop ជាប់ចំណាត់ថ្នាក់ខ្ពស់បំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងទៅតាម Billboard ការចេញអត្ថបទមួយស្តីពីការមើលតារាងសប្តាហ៍នេះនៅថ្ងៃចន្ទ (ម៉ោងនៅសហរដ្ឋអាមេរិក) បានឲ្យដឹងថា RM សមាជិក BTS បានក្លាយជាសិល្បៈ K-pop ដំបូងដែលមានអាល់ប៊ុមជាប់ចំណាត់ថ្នាក់កំពូលទាំង 10 នៅលើ Billboard 200 ។

នៅក្នុងតារាងចំណាត់ថ្នាក់អាល់ប៊ុមពេញនិយមបំផុតប្រចាំសប្តាហ៍នៅសហរដ្ឋអាមេរិក ដែលបានវាស់វែងដោយឯក តាអាល់ប៊ុមសរុប ដែលរួមមានការលក់អាល់ប៊ុមជាក់ស្តែង និងកំណត់ត្រាលក់ ឌីជីថលផ្សេងទៀត។ ជាមួយគ្នានេះអាល់ប៊ុម “Indigo” ចេញផ្សាយជាឌីជីថលនៅខែ ធ្នូ នឹងបានបង្ហាញខ្លួនជាលើកដំបូងនៅចំណាត់ថ្នាក់លេខ ១៥ ក៏ដូចជាសប្តាហ៍បន្ទាប់ទទួលបានលេខ ១៧ ហើយនៅសប្តាហ៍នេះបានឡើងដល់លេខរៀងទីលេខ ៣ នៅលើ Billboard 200 ។

យ៉ាងណាមិញ RM ក៏បានក្លាយជាសិល្បករទោលជនជាតិកូរ៉េជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតនៅលើតារាង Billboard ដោយបានបំបែកឯតទគ្គកម្មតារាចម្រៀង​ស្រី K-pop Nayeon សមាជិក​ក្រុម TWICE កាលពីខែកក្កដា នៅពេលដែលនាងបានបង្ហាញខ្លួនដំបូងក្នុងចំណាត់ថ្នាក់លេខ ៧ ជាមួយនឹងអាល់ ប៊ុមទោលដំបូងរបស់នាង “Im Nayeon” ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖BLACKPINK ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលក្នុងឈុត Santa ប្រគុំតន្ត្រីនៅអឺរ៉ុប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម