ជីវិតកម្សាន្ដ
ថ្ងៃឆ្លងឆ្នាំ ! ឆន សុវណ្ណារាជ ញញឹមបិទមាត់មិនជិត ព្រោះអ្នកប៉ោយប៉ែតធ្វើរឿងមួយនេះ
តារាចម្រៀងប្រុសលំដាប់ជួរមុខលោក ឆន សុវណ្ណារាជ ស្របពេលទីផ្សារសិល្បៈបច្ចុប្បន្ននៅតែរក្សាបានការគាំទ្រច្រើនពីទស្សនិកជន និងមិត្តៗយុវវ័យ គេកត់សម្គាល់ឃើញថា រាល់សកម្មភាពចេញច្រៀង និងសម្ដែងនៅតាមបណ្ដាកម្មវិធីតន្ត្រីនានា លោកត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅ។

ជាការពិតតារាប្រុសលោក ឆន សុវណ្ណារាជ ថ្វីត្បិតមកទល់ពេលនេះលោកបានប្រឡូកក្នុងវិថីសិល្បៈយូរឆ្នាំហើយក្ដី តែតម្លៃខ្លួននៅលើទីផ្សារចម្រៀងគឺមិនបានធ្លាក់ចុះ ឬថមថយឡើយ។ ចំណុចនេះទើបធ្វើឲ្យលោក ឆន សុវណ្ណារាជ តែងបង្ហាញស្នាមញញឹម និងរីករាយពេលចេញច្រៀងនៅតាមខេត្តមួយចំនួន។

តួយ៉ាងនាឱកាសឆ្លងឆ្នាំ(២០២២ ចូល ២០២៣) តារាចម្រៀងលោក ឆន សុវណ្ណារាជ ហាក់បីដូចជាមានមោទនភាពសប្បាយរីករាយខ្លាំងចំពោះការគាំទ្រពីសំណាក់មហាជននៅក្នុងទឹកដីប៉ោយប៉ែត។

បង្ហោះភ្ជាប់រូបភាព នៃស្នាមញញឹមលោក ឆន សុវណ្ណារាជ បាននិយាយថា ឈុតធំហ្មងអ្នកប៉ោយប៉ែត អរគុណណាស់មនុស្សជាទីស្រលាញ់ ល្មមបានដើរលេងឆ្លងឆ្នាំថ្មីហើយ។

ប្រាកដណាស់អ្វីដែលធ្វើឲ្យលោក ឆន សុវណ្ណារាជ ថ្លែងទាំងអារម្មណ៍រំភើបរហូតញញឹមបិទមាត់មិនជិតនោះ ដោយសារតែការស្រលាញ់ ហើយគាំទ្រយ៉ាងកក់ក្ដៅពីសំណាក់បងប្អូននៅក្រុងប៉ោយប៉ែត។ ក្នុងនោះលោក ឆន សុវណ្ណារាជ ក៏ទទួលបានការផ្ដល់ជាកម្រងផ្កាដ៏ស្រស់ស្អាតដែលរៀបចំពីលុយទៀតផង៕
អត្ថបទ ៖ ចាន់រ៉ា


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


