ជីវិតកម្សាន្ដ
ឆន សុវណ្ណារាជ បង្ហាញឆន្ទៈជាថ្មី ថាឈប់ប្រើផលិតផលសៀម តាំងពីបាតជើងដល់ចុងសក់
តារាចម្រៀងលោក ឆន សុវណ្ណារាជ បានប្រកាសនូវឆន្ទ:របស់ខ្លួនជាថ្មីថា ចាប់តាំងពីសៀមបង្កសង្គ្រាមឈ្លានពានមកលើប្រទេសកម្ពុជាមកគឺខ្លួនលោកផ្ទាល់បានប្រើសិទ្ធិ ដោយជាតិនិយមឈប់ប្រើផលិតផលរបស់សៀមតាំងពីបាតជើងដល់ចុងសក់។

ការប្រកាសរបស់តារាចម្រៀងលោក ឆន សុវណ្ណារាជ ជាថ្មីនេះ បន្ទាប់ពីមើលឃើញការឈឺចាប់នូវទង្វើរយ៉ាងព្រៃផ្សៃរបស់ចោរសៀមមកលើប្រជាពលរដ្ឋនិងព្រះ សង្ឃបណ្តាលឲ្យរងរបួស ហើយសន្លប់ ក្នុងហេតុការណ៍ប៉ះទង្គិចដែលបង្កឡើយដោយទាហានសៀមបាន រាយបន្លាលួសសារជាថ្មី នៅក្នុងទឹកដីកម្ពុជាហើយត្រូ វបានកម្លាំងសាមគ្គីប្រជាពលរដ្ឋធ្វើកាតវ៉ាបណ្តាលឱ្យទាហានសៀម ប្រើអំពើ ហឹង្សាឃោរឃៅបាញ់ផ្សែងពុល បាញ់កាំភ្លើង គ្រាប់ជំពាមកៅស៊ូគ្រាប់ឃ្លីការប្រើឧ បករណ៍បំពងសម្លេងឮខ្លាំងជាដើម។

លោក ឆន សុវណ្ណារាជ អះអាងថា “ខ្ញុំជាតិនិយមឈប់គ្រប់បែបយ៉ាង (ផលិតផលទាំងអស់ពីសៀម) តាំងពីបាតជើងដល់ចុងសក់”។ លោកចោទជាសំណួរដែរថា “ម៉េចហើយអ្នកប្រើប្រាស់ផលិតផលសៀម? ឃើញឬនៅវាបាញ់វាធ្វើគ្រប់បែបយ៉ាងមកលើខ្មែរ? ឈឺចាប់អត់?”។
ក្នុងន័យនេះដែរ លោក ឆន សុវណ្ណារាជ ចាត់ទុកសកម្មភាពខាងលើនេះគឺជាអំពើដ៏ឃោរឃៅព្រៃផ្សៃ និងអមនុស្សធម៌មកលើប្រជាជនកម្ពុជាស្លូតត្រង់ ដែលគ្មានអាវុធហើយត្រូវចងចាំទុកជាប្រវត្តិសាស្រ្តមនុស្សជាតិ៕ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


