ជីវិតកម្សាន្ដ
លីវ ជីលី មោទកភាពឃើញសិស្សប្អូន ឃឿន ប៉ូលីកា និង ឌៀប សុហ្វៀរ៉ា ឈ្នះមកុដលើឆាកអន្តរជាតិ
កញ្ញា លីវ ជីលី ជារៀមច្បងក្នុងវិស័យដើរម៉ូដរបស់កម្ពុជា ក្រោយដឹងថា សិស្សប្អូនពីររូបដែលជាទំពាំងស្នងសម្រាប់វិស័យមួយនេះនាពេលអនាគតទទួលបានជោគជ័យយ៉ាងល្អក្នុងការប្រកួតលើឆាកអន្តរជាតិ ភ្លាមៗនេះ នាងបានបង្ហាញអំពីមោទកភាពជាខ្លាំង។

បវរកញ្ញា លីវ ជីលី កាលពីថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៣ បានសម្ដែងការអបអរសាទរទៅកាន់អ្នកទាំងពីរដូច្នេះថា ខ្មែរយើងពិតជាមានមោទកភាពខ្លាំងណាស់ ប្អូនៗ គឺជាទំពាំងដ៏ល្អរបស់ប្រទេសជាតិយើង។ ក្នុងនោះកញ្ញា លីវ ជីលី ដែលជាសិស្សច្បង បានបញ្ជាក់ថា ១.អបអរសាទរអូន Polika Khoeun ( ឃឿន ប៉ូលីកា) ដែលបានឈ្នះមកុដ The Winner Miss Preteen Junior Idol World 2023។ បងមើលឃើញសមត្ថភាពអូនតាំងពីចូលប្រកួតនៅខ្មែរម្ល៉េះ ឥឡូវអូនពិតជាទទួលបានមកុដពិតមែនអបអរសាទរ។ ២.អបអរសាទរទៅកាន់អូន Sofira Deab ( ឌៀប សុហ្វៀរ៉ា) ដែលទទួលបានមកុដលំដាប់រងទី ២ The 2nd Runer up of Little Miss junior Idol world 2023។

សូមបញ្ជាក់ដែរថា បវរកញ្ញាវ័យក្មេងរបស់កម្ពុជាដំបូងគេ គឺ ឃឿន ប៉ូលីកា ដណ្តើមបានមកុដ Miss Preteen Junior Idol World2023 លើឆាកអន្តរជាតិក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីរាត្រីថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៣ ដែលប្រព្រឹត្តឡើងនៅលើទឹកដីប្រទេសថៃ។ ចំណែកឯ ឌៀប សុហ្វៀរ៉ា ក៏ទទួលបានមកុដលំដាប់រងទី ២Little Miss junior Idol world 2023 ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា






-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


