ជីវិតកម្សាន្ដ
មួយឃ្លាដ៏មានន័យពី លីវ ជីលី ជូននារីៗ ក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់
ខណ:ដែល “ទិវានៃក្តីស្រឡាញ់” បានឈានចូលមកដល់នៅថ្ងៃទី១៤ កុម្ភ:នេះ ជាសារដាស់តឿនមួយសម្រាប់យុវវ័យពិសេសនារីៗគ្រប់មួយចំនួន អតីតបវរកញ្ញា Miss Grand Cambodia 2020 កញ្ញា លីវ ជីលី បានប្រាប់នារីៗថា “កុំជ្រួលជ្រើមនឹងកុលាបប៉ុន្មានទង ចាំទទួលផ្កាស្លាវិញល្អជាង”។

ជាការពិតណាស់បុណ្យនៃក្តីស្រឡាញ់១៤ កុម្ភៈ គឺជាថ្ងៃដែលបញ្ជាក់អំពីសេចក្តីស្រឡាញ់ជាទូទៅដោយមិនចាំបាច់សម្រាប់តែគូស្នេហ៍ទេ។ ប៉ុន្តែទិវានៃក្តីស្រឡាញ់ជាព្រឹត្តិការណ៍អន្តរជាតិ ដែលបង្ហាញនូវគុណតម្លៃនៃការគោរពស្រឡាញ់និងដឹងគុណដល់មនុស្សដែលមានតម្លៃចំពោះយើងដូចជា ជីដូនជីតាឪពុកម្តាយ អាណាព្យាបាល ស្វាមី ភរិយា បងប្អូន លោកគ្រូអ្នកគ្រូ និងមិត្តភក្តិជាដើម។
ចាប់អារម្មណ៍មកវិញអតីតម្ចាស់មកុដ Miss Grand Cambodia 2020 កញ្ញា លីវ ជីលី បានចេញសារដាស់តឿនដែរថា “កុំជ្រួលជ្រើមនិងផ្កាកុលាបប៉ុន្មានទងហ្នឹងចាំទទួលផ្កាស្លាវិញគឺល្អជាង រីករាយទិវានៃក្តីស្រលាញ់“។ ជាមួយការចេញសារខាងលើពីសំណាក់តារាសម្តែង និងជាបវរកញ្ញា លីវ ជីលី នេះក៏មានការបញ្ចេញមតិគាំទ្រ និងយល់ឃើញដូចនាងផងដែរ។
ដោយឡែកគេកត់សម្គាល់ឃើញថាមានក្រសួងចំនួន ២ គឺក្រសួងវប្បធម៌និងវិចិត្រសិល្ប:នឹងក្រសួងកិច្ចការនារីក៏បានចេញសេចក្តីអំពាវនាវដោយស្នើដល់យុវជន កុំយកទិវានៃក្តីស្រឡាញ់មកប្រើជាឱកាសដើម្បីធ្វើសកម្មភាពទាំងឡាយណាដែលនាំ ឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់បុគ្គលណាម្នាក់ ឬប្រើប្រាស់ទិវានេះឱ្យស្របតាមកន្លងវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


