ជីវិតកម្សាន្ដ
លីវ ជីលី ទម្លាយអត្តចរិត នាដការី សុគា គីមលាង
ក្នុងនាមជារៀមច្បងសិល្បៈ អតីតបវរកញ្ញា Miss Grand Cambodia២០២០ កញ្ញា លីវ ជីលី បានទម្លាយពីអត្តចរិតរបស់នាដការី កញ្ញា សុគា គីមលាង និងជំរុញលើកទឹកចិត្តឲ្យនាដការីល្បីឈ្មោះរូបនេះខំប្រឹងអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែខ្លាំង ហើយបន្តចូលរួមផ្សព្វផ្សាយវប្បធម៌ខ្មែរ។

កញ្ញា លីវ ជីលី បានឲ្យដឹងថា ចាប់តាំងពីពេលដែលនាងជួប គីមលាង ដំបូង បានសម្គាល់លើក្រមសីលធម៌ គឺ ល្អណាស់ ដឹងខ្ពស់ ដឹងទាប ដឹងរៀមច្បង ដឹងសិស្សប្អូន មានការគោរពអ្នកដទៃ ដឹងគុណទៅកាន់មនុស្សជុំវិញខ្លួន មិនចេះឫកពាប្រកាន់ខ្លួនជាអ្នកល្បីអ្វីនោះទេ។

អតីតបវរកញ្ញា លីវ ជីលីវ បាននិយាយបន្តទៀតថា នៅពេលដែលខ្លួននៅក្បែរនាដការី សុគា គីមលាង គឺនាងមាននិស្ស័យនឹង គីមលាង បាត់ទៅហើយ។ នាងថា «មនុស្សល្អរបស់បង កុំខ្វល់នឹងអ្វីដែលមិនគួរខ្វល់ណា ប្អូនខំប្រឹងអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែខ្លាំងថែមទៀត(អំពើល្អតែងតែឈ្នះអំពើអាក្រក់)»។

ជាមួយគ្នា នៃការលើកទឹកចិត្តពីសំណាក់រៀមច្បងខាងលើនេះ នាដការី សុគា គីមលាង ហៅ កូនអាន់ បានឆ្លើយតបវិញថា «សូមកាន់លើជំហរលើភាពត្រឹមណាបង ស្រឡាញ់គោរពបង បង និងអ្នកជុំវិញខ្លួនទាំងអស់ មិនថាអ្នកស្គាល់ ឬ មិនទាន់ស្គាល់ក៏ដោយ នៅតែបន្តការធ្វើល្អ»។

គេចាំបានថាកន្លងមកអតីតបវរកញ្ញា Miss Grand Cambodia ២០២០ កញ្ញា លីវ ជីលី បានបង្ហាញឆន្ទៈលើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹង បន្ទាប់ពីឮដំណឹងដ៏រំភើបនាដការីឆ្នើមផ្នែករបាំបុរាណអប្សរាកញ្ញា សុគា គីមលាង ប្រកាសចូលរួមប្រកួតក្នុងកម្មវិធីប្រឡងសម្រស់ដ៏អស្ចារ្យ Miss Univer Cambodia 2025៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


