ជីវិតកម្សាន្ដ
ឧកញ៉ា ខេមរៈ សិរីមន្ត ចូលផលិតកម្ម Galaxy Navatra ខណៈពិធីស្វាគមន៍នឹងធ្វើនៅល្ងាចនេះ
ប្រភពគួរឱ្យជឿទុកចិត្តមួយបានឱ្យដឹងថា ឧកញ៉ា ខេមរៈ សិរីមន្ត នឹងចុះកិច្ចសន្យាផ្លូវការក្លាយជាតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra ខណៈពិធីទទួលស្វាគមន៍នឹងធ្វើនៅភោជនីយដ្ឋានទន្លេបាសាក់ទី២ ក្បាលថ្នល់នាល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ។

តារាចម្រៀង ខេមរៈ សិរីមន្ត មានឈ្មោះដើមថា ខែម ប៊ុនថៃ ត្រូវបានព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ប្រោសព្រះរាជទានគោរមងារជា ឧកញ៉ា កាលថ្ងៃទីទី១១ ខែកុម្ភៈ ឆ្នាំ ២០២២កន្លងមក។

ជាតារាចម្រៀងជើងចាស់ និងអ្នកជំនួញផ្នែកអចលនទ្រព្យផងនោះ កាលពីចុងឆ្នាំ២០២២ ឧកញ៉ា ខេមរ សិរីមន្ត ក៏បានប្រកាសតាមបណ្តាញសង្គមហ្វេសប៊ុកថា លោកនឹងត្រឡប់មកចូលរួមការប្រគំតន្ត្រីឱ្យសកម្មដូចមុនវិញហើយ។ ឧកញ៉ាបានបាត់មុខពីឆាកប្រគំដន្ត្រីប៉ុន្មានខែ ក្រោយពេលលោកទទួលបានគោរមងារជាឧកញ៉ា។
យ៉ាងណាមិញទាក់ទងនឹងព័ត៌មាននេះ កម្ពុជាថ្មី មិនអាចទាក់ទងឧកញ៉ា ខេមរៈ សិរីមន្ត ដើម្បីធ្វើការអធិប្បាយនៅឡើយ ខណៈអ្នកគាំទ្រកំពុងទន្ទឹងរង់ចាំ៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


